អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រើវិធានការទប់ស្កាត់ការក្លែងក្លាយបន្លំ ប្រភេទអាកុលនាំចូល
| ព័ត៌មានជាតិ
SHARE

តាមលិខិត ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលCNCទទួលបាន នារសៀលថ្ងៃនេះ ឲ្យដឹងថា ដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់ នូវហានិភ័យនៃការក្លែងបន្លំថា ប្រភេទផលិតផលអាល់កុល ដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស  ស្ថាប័ននេះ បានចេញវិធានការទប់ស្កាត់ ការក្លែងក្លាយបន្លំ ប្រភេទអាកុលនាំចូល។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំដល់អង្គភាពគយ និងរដ្ឋាករកម្ពុជា ដូចខាងក្រោម៖

១ ដាក់ចូលមុខទំនិញផលិតផល អាល់កុលនាំចូល ទៅក្នុងច្រកប្រព្រឹត្តិកម្មព័រណ៌ក្រហម ដែលនេះជាកម្មសិទ្ឋ នៃការត្រួតពិនិត្យរូបវ័ន្ត

២ ត្រូវត្រួតពិនិត្យការវេចខ្ចប់ ដើម្បីធានាបានថា មានស្លាកសញ្ញា ដែលផ្តលព័ត៌មាននានាដូចជា៖ ឈ្មោះផលិតផល ជាអេទីលអាកុល ឬអេតាណុល និងភាពសុទ្ឋរបស់អាល់កុល (កំរិតបរិមាណ០% នៃសារធាតុអេទីលអាល់កុល)

៣ តម្រូវឲ្យអ្នកនំាចូល ផ្តល់ឯកសារ បញ្ជាក់ពីរោងចក្រផលិត និងគោលបំណង នៃការប្រើប្រាស់ឲ្យបានច្បាស់លាស់

៤ មន្រ្តីគយ និងរដ្ឋាករកម្ពុជា មានសម្ថកិច្ចនៅគ្រប់អង្គភាពគយ និងរដ្ឋាករពាក់ព័ន្ឋ ទីចាត់ការកណ្តាល និងអង្គភាពគយ និងរដ្ឋាករមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការផ្ទៀងផ្ទាត់លេខកូដ ជាមួយបរិយាយទំនិញលើឯកសារ ព្រមទាំងផ្ទៀងផ្ទាត់ ក្រដាលឯកសារ និងការត្រួតពិនិត្យរូបវ័ន្ត

៥ ករណីមានការសង្ស័យ ត្រូវសុំកិច្ចសហការ ពីមន្រ្តី និងកាំកុងត្រូល

ទី៦ ត្រូវធ្វើការផ្សព្វផ្សាយ ដល់ធុរជនពាក់ព័ន្ឋ ឲ្យបានទូលំទូលាយ នៅតាមភូមិសាស្រ្ត នៃអង្គភាពរៀងៗខ្លួន ពីវិធានការបន្ទាន់នេះ ដោយបញ្ជាក់អំពីផលវិបាក នៃបទល្មើសក្លែងបន្លំ នៃការផលិតផលអាល់កុល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation