សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អរគុណដល់គ្រូពេទ្យស្ម័គ្រចិត្តដែលបានចូលរួមយុទ្ធនាការប្រឆាំងកូវីដ ដែលជាសត្រូវលាក់មុខរបស់យើង
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អរគុណដល់គ្រូពេទ្យស្ម័គ្រចិត្តដែលបានចូលរួមយុទ្ធនាការប្រឆាំងកូវីដ ដែលជាសត្រូវលាក់មុខរបស់យើង។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឪពុកម្តាយគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ ដែលជាការបង្ហាញអំពីការលៈបង់ខ្ពស់ និងជាវីរៈភាពខ្ពស់។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហេតុអ្វីបានយើងជ្រើសរើសគ្រូពេទ្យស្ម័គ្រចិត្ត?


សម្តេចតេជោបានបញ្ជាក់ថា ដោយសារតែគ្រូពេទ្យយើងទាំងអស់មិនមែនសំរាប់ព្យាបាលតែកូវីដទេ គឺមានការព្យាបាលជំងឺផ្សេងៗនៅតាមមន្ទីរពេទ្យនានា។


ក្នុងនោះគ្រូពេទ្យយើងក៏មានចំនួន២ពាន់នាក់រួចទៅហើយដើម្បីបំពេញបេសកកម្មប្រឆាំងកូវីដ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតដល់ពេលនេះកម្ពុជាយើងបានត្រៀមបន្ទប់ស្នាក់នៅព្យាបាលមានចំនួន៣ពាន់បន្ទប់រួចទៅហើយ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលព្រឹកថ្ងៃទី២៥ មិនា នេះ អភិបាលខេត្តព្រះសីហនុ បានជូនដំណឹងមកសម្តេចថា នៅខេត្តព្រះសីហនុមានជនជាតិបារាំង២នាក់ទៀតមានមេរោគកូវីដ១៩។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានអាវុធគ្រប់គ្រាន់ទេ គឺខ្ញ៉ំមិនអោយចូលប្រយុទ្ធជាដាច់ខាត។


ក្នុងន័យនេះសម្តេចចង់បញ្ជាក់ថា គ្រូពេទ្យដែលចូលរួមប្រយុទ្ធមេរោគកូវីដ១៩ រាជរដ្ឋាភិបាលត្រូវតែមានសំភារៈគ្រប់គ្រាន់ ខ្វៈខាតអ្វីយើងត្រូវបំពេញអោយគ្រប់ជូនគ្រូពេទ្យ បើខ្វៈយើងមិនអាចអោយគ្រូពេទ្យទៅស្លាប់ដោយសារកូវីដនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សឥឡូវមិនទុកចិត្តគ្នាទេ ដូច្នេះមានតែរុញទូកបណ្តោយទឹកតែម្តងទៅ ដើម្បីជាការការពារខ្លួនពីកូវីដ១៩ អញ្ចឹងមានតែនៅផ្ទះ និងនៅដាច់ដោយឡែកតែម្តងទៅ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាដែលសប្បុរជនជួយគាំទ្រប្រយុទ្ធមេរោគកូវីដ១៩ មានចំនួនជាង៨លានដុល្លាហើយ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមរបស់សប្បុរជនដែលបានចូលរួមថវិការជួយប្រយុទ្ធនឹងមេរោគកូវីដ១៩ ដែលនេះជាកាយវិការមួយដែលបានបង្ហាញថា ខ្មែរស្រលាញ់ខ្មែរ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation