ច្រកទ្វារព្រំដែនលេខ៥៦ថ្មដាស្រុកវាលវែងបានបិទការចេញចូលជាបណ្តាះអាសន្ន
| ព័ត៌មានជាតិ
SHARE

លោកឧត្តមសេនីយ៍ត្រីគួយ សារឿនស្នងការរងទទួលបន្ទុកដឹកនាំអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥(កម្ពុជា ថៃ)ក្នុងភួមិសាស្ត្រខេត្តពោធិ៍សាត់និងខេត្តប្រទេសថៃ)បានរាយការណ៍មកថាគិតមកដល់ថ្ងៃទី២៤ខែមីនាឆ្នាំ២០២០នេះគឺមានរយៈពេល៤ថ្ងៃហើយដែល(ច្រកទ្វារព្រំដែនលេខ៥៦ស្ថិតក្នុងឃុំថ្មដា)ភាគកម្ពុជានិងថៃបានឯកគ្នាបិទការចេញចូលនិងការដោះដូរទំនិញគ្នាជាបណ្តោះអាសន្នបន្ទាប់ពីស្ថានភាពជម្ងឺកូវីដ ១៩ រីករាលដាលជាសលកនិងនៅក្នុងតំបន់។

លោកឧត្តមសេនីយ៍បានឲ្យដឹងថាកន្លងមកភាគកម្ពុជានិងថៃបានអនុញាតិឲ្យពលរដ្ឋនៃប្រទេសទាំង២ចេញចូលនិងដោះដូរទំនិញគ្នាក្នង១សប្តាហ៍៤ថ្ងៃ(គឺថ្ងៃសៅរ៍ អាទិត្យចន្ទនិងថ្ងៃពុធ)។

បើទោះភាគទាំង២ឯកភាពបិទការចេញចូលយ៉ាងដូច្នេះក្តី ក្នុងករណីពលរដ្ឋខ្មែរមានជម្ងឺធ្ងន់ធ្ងរឬមានករណីគ្រោះថ្នាក់ដោយឧបវហេតុផ្សេងៗនិងពលរដ្ឋខ្មែរដែលមានបណ័្ណពិនិត្យសុខភាពតាមការណាត់ជួបរបស់គ្រូពេទ្យនៅប្រទេសថៃនោះក៍ភាគីកម្ពុជានិងថៃអនុញាតិឲ្យចេញចូលជាធម្មតាផងដែរ។

សូមបញ្ជាក់ថាច្រកទ្វារព្រំដែនលេខ៥៦ថ្មដា(ជាច្រកតំបន់)ជាមិនមានជាច្រកទ្វារព្រំដែនអន្តរជាតិនោះទេ)។លោកវេជ្ជបណ្ឌិតខូយ ឌី ប្រធានមន្ទីរសុខភិបាលខេត្តពោធិ៍បានឲ្យថាគិតដល់ល្ងាចថ្ងៃ២៤ខែមិនានេះក្នុងខេត្តពោធិ៍សាត់មិនមានប្រជាពលរដ្ឋណាឆ្លងជម្ងឺកូវីដនោះទេ។

ឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់បានអំពាវនាវសូមឲ្យពលរដ្ឋខ្មែរដែលមកពីប្រទេសថៃសូមធ្វើការទំនាក់ទំនងនិងសហការជាមួយអាជ្ញាធរភួមិ ឃុំស្រុក ខេត្តនិងមណ្ឌលសុខភាពអំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ពីក្រុមគ្រួសារដើម្បីបង្ការការឆ្លងជម្ងឺកូវីត ១៩ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។បើមានការប្រែប្រួលសុខភាពសូមប្រញ៉ាប់ធ្វើទំនាក់ទំនងផ្តល់ពត៍មានមកមណ្ឌលសុខភាពឬលោកមេភូមិមេឃុំរបស់លោកអ្នកជាបន្ទាន់។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation