ពលករកម្ពុជានៅកូរ៉េ ចាត់ជាពលករគំរូ ដែលរដ្ឋាភិបាលកូរ៉េ  អាចពន្យាសុពលភាពបន្តស្នាក់នៅ រហូតដល់៥០ថ្ងៃ ក្នុងករណីផ្ទុះកូវីដ១៩
| ព័ត៌មានជាតិ
SHARE

តាមសេចក្តីជូនដំណឹងថ្មី ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃនេះ ឲ្យដឹងថា ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា COVID-19ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មីសម្រាប់ពលករគំរូ អាចពន្យាសុពលភាពបន្តស្នាក់នៅកូរ៉េបានរហូតដល់៥០ថ្ងៃ ពីមុនបានតែ ជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ឥឡូវគឺអាចពន្យាបានទាំង១៦ប្រទេសដែលបញ្ជូនពលករមកបម្រើការងារនៅកូរ៉េ រួមទាំងប្រទេសកម្ពុជា។

ប្រភពដដែលបញ្ជក់ថា ពលករគំរូដែលចប់៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្នើសុំពន្យាការស្នាក់នៅបន្តក្នុងរយៈពេល១ខែ គិតត្រឹមថ្ងៃចាកចេញទៅស្រុកកំណើត។

ក្នុងករណីបងប្អូនពលករគ្មានកន្លែងស្នាក់នៅ សូមទំនាក់ទំនងមកមន្រ្តីស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េដើម្បីដោះស្រាយជូនបងប្អូនអោយបានមកស្នាក់នៅឯផ្ទះស្នាក់នៅបណ្តោះរបស់យើងខ្ញុំ ដែលមានទីតាំងស្ថិតនៅ តំបន់ស៊ូវ៉ុន អានសាន ក្វាងជូធំ និងសាសាងជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation