ក្រសួងអប់រំ ប្រកាសបើកការប្រកួតប្រជែងបង្កើតApp សម្រាប់ទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកការប្រកួតប្រជែងបង្កើត App ដែលមាន ឈ្មោះថា « Khmer Education Covid-19 App »  សម្រាប់ផ្តល់ព័ត៌មាន និងការឆ្លើយតប នៅក្នុងការគ្រប់គ្រង ការទប់ស្កាត់ និងបង្ការការរីករាលដាលនៃវីរុសកូវីដ-១៩ (COVID-19)។

តាមរយៈសេចក្តីជូនដំណឹងនេះ  ក្រសួងអប់រំ ថា គោលដៅនៃការបង្កើត App ក្នុងទូរស័ព្ទដៃនេះ គឺដើម្បីបុគ្គលិកអប់រំ នៅទូទាំងប្រទេសកម្ពុជា អាចប្រើប្រាស់ ទទួល និងផ្តល់ព័ត៌មាន ទាក់ទងនឹងកូវីដ-១៩ ហើយសូមអញ្ជើញនិស្សិត សិស្សានុសិស្ស និងសាធារណជនទាំងអស់ ឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ហើយបេក្ខជន ឫ ក្រុម ដែលទទួលបានជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ ពី២០ ទៅ ៤០លានរៀល ខណៈដែលបេក្ខជន ឫក្រុម ចំនួន១០ទៀតនឹងទទួលបានរង្វាន់លើកទឹកចិត្តនូវទឹកប្រាក់ ២លានរៀល។

ព័ត៌លម្អិតសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៖

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation