កម្ពុជា-ថៃ ព្រមព្រៀងសម្រេចបិទច្រកព្រំដែន អន្តរជាតិចំនួន ១៥ ជាបណ្តោះអាសន្ន 
| ព័ត៌មានជាតិ
SHARE

អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន បានប្រាប់តាម អ្នកសារព័ត៌មាននា ព្រឹកនេះ អោយដឺងថា កម្ពុជា-ថៃ ព្រមព្រៀងគ្នាបិទច្រកទ្វាអន្តរជាតិ និងច្រកទ្វាតំបន់មួយចំនួន នៃប្រទសទាំង ពីរ ជាបណ្តោះ អាសន្នចំនួន១៥ច្រក។ លោកបញ្ជាក់ថា ដើមហេតុដែលនាំឲ្យភាគីកម្ពុជា-ថៃ សម្រេចបិទច្រកទ្វា អន្តរ ជាតិ និងច្រកទ្វាតំបន់ទាំង១៥បណ្តោះអាសន្ននោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។

ច្រកទាំងនោះរួមមាន ច្រកទ្វាអន្តរជាតិចាំយាម ច្រកទ្វាអន្តរជាតិព្រំ (ប៉ៃលិន) ច្រកទ្វាអន្តរជាតិភ្នំដី ច្រកទ្វា អូរ ស្មាច់ និងច្រកទ្វារតំបន់ស្ពានជ័យជំនះ តំបន់ពាមតា តំបន់២០៣ តំបន់៤០០(សំឡូត) តំបន់ សែនចៅ តំបន់អូរអន្លក់ តំបន់អូររំដួល តំបន់ម៉ាឡៃ តំបន់បឹងត្រកួន តំបន់ជប់គគីរ និងច្រកទ្វាតំបន់ អាន សេះ ជាដើម។ 

គួរបញ្ចាក់ថាច្រកទ្វាអន្តរជាតិ និងច្រកទ្វាតំបន់ រវាងកម្ពុជា-ថៃ មានចំនួន២៤ច្រក។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation