ឧបនាយករដ្ឋមន្ត្រី ហោណាំហុង បញ្ជាក់ថា «គំរោងអគារសិក្សាផ្លូវសូត្រ» ជាការចូលរួមអភិវឌ្ឍន៏វិស័យអប់រំដើម្បីកសាងធនធាន មនុស្សនៅកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ចិន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នៅថ្ងៃទី២៥ខែមិថុនានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែន បានអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា និងផ្ទះសំណាក់គ្រូបង្រៀន នៅវិទ្យាល័យបឹងប្រិយ៍ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៏លើកឡើងថា អគារសិក្សា និងផ្ទះសំណាក់គ្រូបង្រៀន ចំនួន៥៩ខ្នង ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុន China Minsheng Investment Group ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដើម្បីបំពេញតម្រូវការរបស់គ្រូបង្រៀន និងភាពខ្វះខាតរបស់សាលាដែលត្រូវការអគារសិក្សាបន្ថែមស្របទៅតាមការកើនឡើងនូវចំនួនសិស្សពីមួយឆ្នាំទៅមួយឆ្នាំ។

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់បន្ថែមថា «គំរោងអគារសិក្សាផ្លូវសូត្រ» គឺមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កំពត កែប ព្រះសីហនុ កោះ កុង បន្ទាយមានជ័យ ហើយរាល់គំរោងសាងសង់អគារសិក្សាទាំងនេះ នឹងបញ្ចប់មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដើម្បីសិស្សានុសិស្សនៅទូទាំងប្រទេសមាបអគារសិក្សាប្រកប ដោយសុខភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧប នាយក រដ្ឋមន្ត្រី ហោណាំហុងមានប្រសាសន៏បញ្ជាក់ថា វិស័យអប់រំ នៅកម្ពុជា អាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងគំនិតផ្តួចផ្តើម«គំរោងអគារសិក្សាផ្លូវសូត្រ» នេះនឹងចូលរួមអភិវឌ្ឍន៏វិស័យអប់រំនៅកម្ពុជា ហើយអគារផ្លូវសូត្រនេះ នឹងរួមចំណែកយ៉ាងខ្លាំងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ចិន។ គិតត្រឹមឆ្នាំ ២០១៧ រដ្ឋាភិបាលចិន បានផ្តល់អាហារូបករណ៏ដល់និស្សិតសរុប១២២៣នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង មានប្រសាសន៏បន្តថា ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ចិន កម្ពុជាទទួលបាន ហេដ្ឋារចនាសម្ព័ន្ធប្រវែង៣០០០គីឡូម៉ែត្រ ស្ពានចំនួន៧ ត្រូវបានសាងសង់រួចរាល់ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប និង ស្ពានទី៨ ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ ដែលកំពុងសាងសង់ ក៏ដូចជាគំរោងសាងសង់ស្ពានទី៩ពីខេត្តក្រចេះឆ្លងកាត់ទន្លេមេគង្គទៅ ខេត្តកំពង់ធំ នាពេលអនាគត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៏បន្តទៀតថា ជំនួយ របស់ក្រុមហ៊ុន China Minsheng Investment Group គឺជាការរួម ចំណែកយ៉ាងសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន"និង "ផ្លូវមួយខ្សែក្រវ៉ាត់មួយ "ដែលជាគំនិតផ្តួចផ្តើម របស់ប្រធានាធិបតីចិន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៏ទៀតថា ការកសាងយានដ្ឋានថ្មីនៅខេត្ត សៀមរាប និងផ្លូវលឿន ភ្នំ ពេញ- ព្រះសីហនុ បានបញ្ជាក់យ៉ាងច្បាស់នូវសារៈសំខាន់របស់គោលនយោបាយ "ផ្លូវមួយខ្សែ ក្រវ៉ាត់មួយ "សម្រាប់កម្ពុជា៕



អត្ថបទ ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation