សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយណា ដែលបាន និងបន្តផ្ដល់ជំនួយដល់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការទប់ទល់ជំងឺកូវីដ-១៩
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានផ្ញើថ្លែងអំណរគុណទុកជាមុន ចំពោះសប្បុរសជនទាំងឡាយណា ដែលនឹងបន្តផ្ដល់ជំនួយដល់រាជរដ្ឋាភិបាល នៅក្នុងពេលដែលកម្ពុជាកំពុងតែជួបប្រទះនឹងគ្រោះភ័យ ដែលបង្ករឡើងដោយជំងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាលកំពុងចាត់វិធានការមួយចំនួន ដើម្បីទប់ទល់ជំងឺដ៏កាចសាហាវនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងលិខិត ដែលចុះហត្ថលេខា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាឆជមាតាជាតិខ្មែរ ជាទីសក្ការៈនៃយើង ទ្រង់តែងតែយកព្រះរាជហឫទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជនរបស់ព្រះអង្គ ដោយទ្រង់ទាំងទ្វេរបានសព្វ ព្រះរាជហឫទ័យប្រោសព្រះរាជ្យទាន ព្រះរាជទ្រព្យផ្ទាល់ចំនួន ៣០ម៉ឺនដុល្លារអាមេរិក ដែលជាព្រះរាជគំរូដ៏ឧត្តុងឧត្តម សម្រាប់ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចខាងលើ ។ម្យ៉ាងទៀត ក៏មានសប្បុរសជនមួយចំនួន ដែលបានផ្តល់ជាជំនួយ ជាថវិការមួយចំនួនធំរួចមកហើយដែរ។

ដើម្បីជាកិច្ចសម្រួលដល់ការទទួលជំនួយទាំងឡាយនោះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ទីតាំងចំនួន ២កន្លែង សម្រាប់ ទទួលស្វាគមន៍ជំនួយសប្បុរស ដែលកន្លែងទី ១ គឺ គណកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចតេជោ ជាប្រធាន នៅក្រសួងសុខាភិបាល និងកន្លែងទី ២ គឺខុទ្ធកាល័យនាយករដ្ឋមន្ត្រី ដែលមានឯកឧត្តម សេង ទៀង នាយករងខុទ្ធកាល័យ( 012 961 971) និងមន្ត្រីមួយ ចំនួនទៀតជាអ្នករង់ចាំទទួល។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ដោយបានជំនួយដែលនឹងត្រូវបានផ្តល់ រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសង្គ្រោះ និងការពារជិវិតរបស់ប្រជាជនកម្ពុជា៕ដោយ៖ អោម ចែតច័ន្ទណារ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation