ជប៉ុនផ្តល់ជំនួយសរុបជាប្រាក់ជាង ៣១ម៉ឺនដុល្លារដល់កម្ពុជា ក្នុងការសាងសង់អគារសម្ភព និងបរិក្ខារសុខាភិបាលនៅខេត្តបាត់ដំបង, សាងសង់មណ្ឌលខុសភាព និងបរិក្ខារពេទ្យនៅខេត្តរតនគិរី, ស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្តព្រៃវែង, និងឧបករណ៍សម្រាប់ជនពិការដល់សមាគមជំនួយសង្គ្រោះរទេះរុញសម្រាប់អភិវឌ្ឍន៍
| ព័ត៌មានជាតិ
SHARE

ជប៉ុនផ្តល់ជំនួយសរុបជាប្រាក់ជាង ៣១ម៉ឺនដុល្លារដល់កម្ពុជា ក្នុងការសាងសង់អគារសម្ភព និងបរិក្ខារសុខាភិបាលនៅខេត្តបាត់ដំបង, សាងសង់មណ្ឌលខុសភាព និងបរិក្ខារពេទ្យនៅខេត្តរតនគិរី, ស្តារប្រព័ន្ធធារាសាស្ត្រនៅខេត្តព្រៃវែង, និងឧបករណ៍សម្រាប់ជនពិការដល់សមាគមជំនួយសង្គ្រោះរទេះរុញសម្រាប់អភិវឌ្ឍន៍។

នៅក្នុងពិធីចុះហត្ថលេខាលើឯកសារជំនួយឥសំណងសម្រាបទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ KUSANONE ( គូសាណូណិ ) ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបាននឹងកំពុងអនុវត្តកម្មវិធី KUSANONE នៅកម្ពុជាតាំងពីឆ្នាំ 1991 ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគំរោងរបស់ស្ថាបន័ទាំងនោះ ដោយគិតមកដល់បច្ចុប្បន្នគឺបានផ្តល់ជំនួយច្រើនជាង 600 គំរោងរួចមកហើយ។ ឯកឧត្តមឯកអគ្គរាជទូតបញ្ជាក់ដែរ សម្រាបការចុះហត្ថលេខាលើការផ្តល់ជំនួយនៅពេលនេះមាន 4គំរោងក្នុងការសាងសងអគារសម្ភព ការស្តារប្រពន្ធ័ធារាសាស្ត្រឡើងវិញ និងការតំឡើងឧបករណ៍ជំនួយដើម្បីផ្តល់ភាពងាយស្រួលដល់ជនមានពិការភាព ដែលមានទឹកប្រាក់សរុប 312.417 ដុល្លារអាមេរិក ដែលស្ថិតក្នុងខេត្តចំនួន 3 និងអង្គការមួយនៅកម្ពុជា ។

សូមបញ្ជាក់ជូនថា គំរោងទាំង4នោះមានទី1 គំរោងសាងសង់អគារសម្ភពនៅមណ្ឌលសុខភាពកំពង់ល្ពៅនៅខេត្តបាត់ដំបង ទី2គំរោងសាងសង់មណ្ឌលសុខភាពល្បាំងមួយនៅខេត្តរតនគីរី ទី3គំរោងស្តារឡើងវិញប្រពន្ធ័ធារាសាស្ត្រ ពញាលាង នៅខេត្តព្រៃវែង និងទី4គំរោង តំឡើងឧបករណ៍ផ្តល់ភាពងាយស្រួលដល់ជនមានពិការភាព ដល់សមាគមជំនួយសង្គ្រោះរទេះរុញសម្រាប់អភិវឌ្ឍន៍៕

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation