នូវែលសេឡង់បិទព្រំដែនមិនឲ្យជនបរទេសទាំងអស់ចូលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគCOVID-19
| ព័ត៌មានជាតិ
SHARE

ប្រទេសនូវែលសេឡង់នឹងបិទព្រំដែនមិនឲ្យជនបរទេសទាំងអស់ចូលចាប់ពីពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍នេះ ខណៈដែលគេបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេស។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌឺន (Jacinda Ardern) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ពលរដ្ឋនិងអ្នករស់នៅជាអចិន្ត្រៃយ៍នៅតែអាចត្រឡប់ទៅនូវែលសេឡង់វិញបាន ប៉ុន្តែពួកគេអាចនឹងអស់ជម្រើសដោយសារតែក្រុមហ៊ុនអាកាសចរណ៍ជាច្រើនកំពុងលុបចោលជើងហោះហើរ។

លោកស្រីនាយករដ្ឋមន្ត្រីបាននិយាយថា វិធានការនោះនឹងហាមមិនឲ្យភ្ញៀវទេសចរណ៍ឬអ្នកកាន់ទិដ្ឋាការបណ្តោះអាសន្នណាម្នាក់ចូលក្នុងប្រទេសនូវែលសេឡង់ឡើយ។

គួរបញ្ជាក់ថាមកទល់ពេលនេះអ្នកឆ្លងមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសនូវែសេឡង់មានចំនួន២៨នាក់ប៉ុន្តែមិនមានករណីបាត់បង់ជីវិតទេ។ ការឆ្លងមេរោគនោះនៅទូទាំងពិភពលោកបានកើនឡើងលើស២១៥,០០០នាក់និងជាង៨ពាន់នាក់បានបាត់បង់ជីវិត។

វិធានការនោះត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីប្រទេសអូស្ត្រាលីដែលជាប្រទេសជិតខាងរបស់នូវែលសេឡង់ក៏បានហាមមិនឲ្យអ្នកដំណើរដែលមិនមែនជាពលរដ្ឋឬអ្នករស់នៅជាអចិន្ត្រៃយ៍ចូលក្នុងប្រទេសផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation