អូស្ត្រាលីហាមមិនឲ្យមានការជួបជុំដែលមិនចាំបាច់ដែលមានមនុស្សចូលរួមលើសពី១០០នាក់
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសអូស្ត្រាលីបានហាមមិនឲ្យមានការជួបជុំដែលមិនចាំបាច់ដែលមានមនុស្សចូលរួមលើសពី១០០នាក់ឡើយដើម្បីជាការឆ្លើយតបទៅនឹងការរាតត្បាតនៃមេរោគកូរ៉ូណាវីរុស។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បានប្រកាសដាក់ចេញវិធានការថ្មីៗជាច្រើននៅថ្ងៃពុធនេះរួមបញ្ចូលទាំងការហាមមិនឲ្យពលរដ្ឋធ្វើដំណើរទៅក្រៅប្រទេស។

ប៉ុន្តែលោក ម៉ូរីសុន (Morrison) បាននិយាយថា សាលារៀន សេវាដឹកជញ្ជូនសាធារណៈ និងកន្លែងទីធ្លាសាធារណៈនានានឹងបន្តដំណើរការជាធម្មតា។

ប្រទេសអូស្ត្រាលីបានរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាវីរុសចំនួនជាង៤៥០នាក់និង៥នាក់បានបាត់បង់ជីវិតរួមជាមួយការកើនឡើងយ៉ាងលឿននៃករណីឆ្លងកាលពីសប្តាហ៍មុន។

ប៉ុន្តែករណីឆ្លងនោះនៅតែមានចំនួនទាបជាងនៅអឺរ៉ុបនិងអាមេរិកខាងជើង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation