ចំនួន រោងចក្រ៥៤ ដែលបានស្នើសុំបិទទ្វារបណ្ដោះអាសន្ននោះ រហូតមកដល់ពេលនេះមានរោងចក្រចំនួន ១០ហើយ បានចាប់ផ្តើមដំណើរការឡើងវិញ
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពីទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើម ក្នុងជំហានដំបូងមកពីប្រទេសចិន ពេលនេះមានរោងចក្រចំនួន ១០ បានចាប់ផ្ដើមដំណើរការឡើងវិញ ក្នុងចំណោមរោងចក្រចំនួន ៥៤ ដែលបានដាក់ពាក្យស្នើសុំបិទទ្វារបណ្ដោះអាសន្នកាលពីពេលកន្លងទៅ ដោយសារតែមានបញ្ហាលើកង្វះខាតវត្ថុធាតុដើម។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពខេត្តកំពង់ឆ្នាំង និងលើកទិសដៅអនុវត្តបន្ត នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តមស៊្រន សំឫទ្ធី បានឲ្យដឹងថា រហូតមកដល់ពេលនេះ គ្រប់បណ្តារោងចក្រ សហគ្រាសដែលកំពុងប្រតិបត្តិការនៅទូទាំងខេត្តកំពង់ឆ្នាំង នៅតែបន្តដំណើរការជាធម្មតា ដោយមិនមានរោងចក្រណាមួយបិទទ្វានោះទេ។

ឯកឧត្តមបន្តថា ទាំងអាជ្ញាធរ និងម្ចាស់រោងចក្រពិតជារីករាយ នៅពេលដែលប្រទេសចិនបានបញ្ជូនវត្ថុធាតុដើម មកផ្គត់ផ្គង់ដំណើរការរបស់រោងចក្រនៅកម្ពុជា បើទោះបីជាចំនួននៃការផ្គត់ផ្គង់ទាំងនេះ នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៅទូទាំងប្រទេសក៏ដោយ។

មន្រ្តីក្រសួងការងារ បានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ មានរោងចក្រប្រមាណជាង១០ បានបើកដំណើរការឡើងវិញហើយ ដោយសារតែថ្មីៗនេះ រដ្ឋាភិបាលចិន បានដឹកវត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរ មកដល់ប្រទេសកម្ពុជា ដែលជួយសម្រួលដល់កម្មករនិយោជិតចូលធ្វើការជាធម្មតាឡើងវិញ។ ការបើកដំណើរការរោងចក្រធម្មតាឡើងវិញ គឺប្រកាន់ខ្ជាប់ជានិច្ចនូវការវាស់កម្ដៅ និងលាងសំអាតដៃ មុននិងឱ្យចូលធ្វើការ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
គួរបញ្ជាក់ថា បើយោងតាមសមាគមរោងចក្រកាត់ដេរកម្ពុជា បានឲ្យដឹងថា ចំនួនរោងចក្រ៥៤ ដែលដាក់ពាក្យស្នើសុំព្យួរនោះ មានកម្មករប្រហែលជាង២ម៉ឺននាក់។អត្ថបទ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation