រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ថ្លែងចំអកដាក់អូស្ត្រាលីក្នុងរឿងមិនអោយគណបក្សនយោបាយទទួលជំនួយបរទេស
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅក្នុងសំណេរលើគណនីហ្វេសបុកនាព្រឹកថ្ងៃសុក្រនេះ ឯកឧត្តមខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានថ្លែងចំអក ដល់ប្រទេសអូស្ត្រាលី ក្នុងរឿងមិនអនុញ្ញាតិអោយគណបក្សនយោបាយទទួលជំនួយបរទេស។


ឯកឧត្តមខៀវ កញ្ញារិទ្ធ បានសរសរបញ្ជាក់ក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា « នៅក្នុងអាទិត្យនេះ សភាអូស្ត្រាលីនឹង អនុម័តច្បាប់ ដែលគេហៅថា The Espionage and Foreign Interference bill ដែលសំដៅទប់ការលូកលាន់របស់បរទេស ទៅក្នុងឆាក នយោបាយរបស់អូស្ត្រាលី ដោយផ្តោតជាសំខាន់លើការចូលជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោត (ការគាំទ្រ និង ការផ្តល់អំណោយបរទេសដល់គណបក្សនានា ការជួយកាសែតនានាសរសេរគាំទ្រគណបក្សនយោបាយ...) ។»


រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញនូវលក្ខណៈថ្លែងតាមបែបស៊កសៀតចំអក ចំពោះប្រទេសអូស្ត្រលីដោយ លើកឡើងថា «គាត់ចេញច្បាប់ក្នុងស្រុកគាត់ទប់មិនអោយគណបក្សនយោបាយស្រុកគាត់មិនអោយមានការទាក់ទង និង ទទួលជំនួយពីបរទេស តែមករិះគន់កម្ពុជាដែលមានវិធានការចំពោះបក្សដែលប្រកាសជាចំហថាមានបរទេសនៅពីក្រោយខ្លួន ។ គិតទៅម្យ៉ាងដែរ អ្នកធំផោមគេថាតេជគុណដើរខ្យល់ស្រួលណាស់ អ្នកតូចផោមគេដេញធាក់តែអញ្ចឹង ។»


គួររំលឹកថា កាលពីពេលថ្មីៗកន្លងមកនេះ តំណាងរាស្ត្រអូស្ត្រាលីមួយចំនួន បានថ្លែងរិះគន់ច្បាប់ស្តីគណបក្សនយោបាយ របស់កម្ពុជា ថាមានលក្ខណៈដាក់សម្ពាធ ចាប់បង្ខំគណបក្សនយោបាយមិនអោយមានទំនាក់ទំនងជាមួយបរទេស ដោយបាន ហៅច្បាប់នោះថា ហួសហេតុនិងគ្មានប្រជាធិបតេយ្យ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation