សម្តេចតេជោបានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាសូមចូលរួមផ្តល់ប្រាក់កម្ចីសំរាប់សិស្សនិស្សិតដើម្បីមានលទ្ធភាពបង់ប្រាក់ចូលរៀនផ្នែកទេសចរណ៏
| ព័ត៌មានជាតិ
SHARE

ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី២ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន» នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកកម្ពុជាបានមានប្រសាសន៏ថា វិស័យទេសចរណ៏ គឺរាជរដ្ឋាភិបាលចាត់ទុកជាមាសប៉ៃតង។ ដោយសារកម្ពុជាមានការរីកចំរើនភ្ញៀវទេសចរណ៏ពីមួយថ្ងៃទីមួយថ្ងៃ ជាពិសេសកម្ពុជាបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់វិស័យ បង្កើនកិច្ចសហប្រតិបត្តិការណ៏ជាមួយប្រទេសក្នុងពិភពលោក និងផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការណ៏ក្នុងតំបន់អាស៊ាននោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាសូមចូលរួមផ្តល់ប្រាក់កម្ចីសំរាប់សិស្សនិស្សិតដើម្បីមានលទ្ធភាពបងប្រាក់ចូលរៀនផ្នែកទេសចរណ៏។  សម្តេចតេជោបានណែនាំអោយរដ្ឋមន្រ្តីក្រសួងទេសចរណ៏ពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហេរញ្ញវត្ថុដើម្បីសំរួលដល់ការប្រាក់ទាប ។

សូមបញ្ជាក់ថា សម្តេចតេជោបានមានប្រសាសន៏បន្តថា តាមការព្យាករណ៏ចំនួនភ្ញៀវទេសចរណ៏ក្នុងពិភពលោកកើនឡើង១ពាន់៨រយលាននាក់នៅឆ្នំា២០៣០។
ចំណែកក្នុងប្រទេសកម្ពុជាវិញសម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា ក្នុងឆ្នាំ២០១៧ កម្ពុជាបានទទួលភ្ញៀវទេសចរណ៏អន្តរជាតិ ចំនួន៥លាន៦សែននាក់ កើងជាង១១ភាគរយ។សម្តេចតេជោបានមានប្រសាសន៏ថា កម្ពុជារំពឹងថា នៅឆ្នាំ២០២០ខាងមុខ កម្ពុជារំពឹងថា នឹងមានភ្ញៀវទេសចរណ៏៧លាននាក់ នៅឆ្នាំ២០២៥ រំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៏អន្តរជាតិ១០លាននាក់ ហើយនៅឆ្នាំ២០៣០ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៏ចំនួន១៥លាននាក់។
សម្តេចតេជោបានបញ្ជាក់ថា លទ្ធផលទាំងនេះគឺកើតឡើងដោយសាយនយោបាយឈ្នះឈ្នះ ដែលធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ផ្តល់ឪកាសអោយយើងមានលទ្ធភាពទាក់ទាញភ្ញៀវទេសចរណ៏។

សូមជំរាបថា សន្និសីទអន្តរជាតិលើកទី២ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន» ត្រូវបានបើកកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ ក្រោមប្រធានបទ «អភិវឌ្ឍធនធានមនុស្ស ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព»។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីតំណាងអគ្គលេខាធិការអាស៊ាន, ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ មកពីប្រទេសសមាជិកអាស៊ាន, មជ្ឍមណ្ឌលអាស៊ាន-ចិន, មជ្ឍមណ្ឌល អាស៊ាន-ជប៉ុន, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញទេសចរណ៍ជាតិ និងអាស៊ាន, សមាគមន៍ទេសចរណ៍ជាតិ និងអាស៊ាន, វាគ្មិនជាតិអន្តរជាតិ ដៃគូអភិវឌ្ឍន៍, ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, យុវជន, សិស្ស-និស្សិត និងភាគីពាក់ព័ន្ធជាច្រើននាក់ទៀត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានថ្លែងថា សន្និសីទអន្តរជាតិដែលធ្វើឡើងរយៈពេល ២ថ្ងៃនេះ រៀបចំឡើងក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងតំបន់អាស៊ាន និងដើម្បីចែករំលែកបទពិសោធន៍ ភាពជោគជ័យ ទស្សនទាន និងផ្ដល់នូវធាតុចូលថ្មីៗ ពីភាគីពាក់ព័ន្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន សំដៅដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អាស៊ាន ក្នុងគោលបំណងជំរុញការអភិវឌ្ឍជំនាញ និងការងារក្នុងវិស័យទេសចរណ៍អាស៊ានទាំងមូល ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងនិន្នាការទេសចរណ៍សកលលោក ព្រមទាំងការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៕



អត្ថបទ ៖ ហ៊ន សុភ័ក្រ
រូបភាព ៖ អេង សុគុណនិង លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation