អ្នកឧកញ៉ា គិត ម៉េង ទទួលបានការកោតសរសើរពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើបច្ចេកវិទ្យាឈានមុខរបស់ធនាគារឯកទេសវីង ស្របពេលដែលកម្ពុជាកំពុងឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០នេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាល នៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីបង្ហាញបច្ចេកវិទ្យាគ្រប់គ្រងការផ្តល់សេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។

ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍ពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ជូនចំពោះគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងចំនួន ១៧ រូបដែលដឹកនាំដោយឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC)។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារឯកទេសទេស វីង បានបង្ហាញទៅគណៈប្រតិភូពីរបៀបប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយនៃការធ្វើប្រតិបត្តិការទូតទាត់ហិរញវត្ថុតាមប្រព័ន្ធឌីជីថល ដែលជួយគាំទ្រដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចក៏ដូចអភិបាលកិច្ចអេឡិចអេឡិចត្រូនិចដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម ត្រាំ អ៊ីវតឹក បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបដែល វីង បានដាក់ពង្រាយការប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខគេ និងវិធីសាស្រ្តផ្សេងៗ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនតាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ។រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តថា ដំណោះស្រាយនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលគឺជានិន្នាការសកលមួយដែលមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់កំណើនរួមប្រកបដោយចីរភាព ខណៈពេលដែលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ក្នុងនាមជាអ្នកផ្តល់សេវាធនាគារតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជា វីង មានសេចក្តីរីករាយដែលប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់វីង បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត់។ វីងកំពុងតែបន្តដំណើរជាមួយចក្ខុវិស័យក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបប្រកបដោយ ភាពងាយស្រួល មានការធានា និងរហ័សក្នុងការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដើម្បីធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេកាន់តែល្អប្រសើរ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីតបានមានប្រាសាសន៍ថា៖ «វីង តែងតែសង្កត់ធ្ងន់ទៅលើការអនុវត្តប្រកបដោយភាពលេចធ្លោ ក្នុងការខិតខំរក្សាប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាពទូទាំងអង្គភាពក៏ដូចជាពង្រឹងនិរន្តរភាពនៃការឆ្នៃប្រឌិតនៃដំណោះស្រាយហិរញ្ញវត្ថុដើម្បីបំពេញនូវតំរូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា»។
ក្រៅពីផ្តល់សេវាកម្មការផ្ទេរប្រាក់ ទូទាត់វិក្កបត្រ បញ្ចូលលុយទូរស័ព្ទ ដកប្រាក់ និងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណិតតាមរយៈប្រព័ន្ធអេកូឡូស៊ីចល័ត ដ៏រឹងមាំ វីងផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសដូចជា៖ ហ្វីលីពីន វៀតណាម ថៃ និងកូរ៉េខាងត្បូង ដែលកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៅកម្ពុជាក៏ដូចជាជាពលករចំណាកស្រុកដែលកំពុងរស់នៅជាង ២០០ ប្រទេសនៅទូទាំងពិភពលោក។ ពួកគេទាំងនោះបានជ្រើសរើសដៃគូសហការអន្តរជាតិរបស់វីង ដើម្បីធ្វើការផ្ញើរប្រាក់មកកម្ពុជាប្រកបដោយប្រសិទ្ធភាពតាមរយៈគណនីយវីងមកកាន់សមាជិកគ្រួសាររបស់ពួកគេ។

សូមជម្រាបថា បង្កើតឡើងក្នុងឆ្នាំ ២០០៩ រហូតមកដល់ពេលនេះ ធនាគាឯកទេសវីង ដែលមានភ្នាក់ងារជាង ៧៥០០កន្លែងទូទាំងប្រទេស ត្រូវបានគេទទួលស្គាល់និងមានទំនុកចិត្តបំផុតក្នុងការផ្តល់សេវាហិរញ្ញវត្ថុចល័តនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រហើយមានដៃគូសហការជាង ៤ ម៉ឺនពាណិជ្ជករ និងសហគ្រាសធំៗ រួមមាន៖ Mastercard, Western Union, និងMoneyGram Wechat និង Alipay ។
វីង មានអតិថិជនជាង ៥ លាននាក់ដែលភាគច្រើនមិនស្ថិតក្នុងបណ្តាញធនាគារនោះទេ ដែលស្តែងឱ្យឃើញច្បាស់ពីតួនាទីដ៏សំខាន់របស់ វីង ក្នុងការគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាដោយជួយសម្រួលដល់ការធ្វើប្រតិបត្តិការមានតម្លៃជិត ៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា តាមរយៈការធ្វើប្រតិបត្តិការជាង ១៣០ លានដង កាលពីឆ្នាំ២០១៩៕
ដោយ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation