សម្តេចតេជោ ហ៊ុន សែន៖ ព័ត៌មានក្លែងក្លាយ កាចសាហាវជាងកូវីត១៩ទៅទៀត ដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម កិច្ចប្រជុំវិសាមញ្ញរដ្ឋសភាដើម្បីពិនិត្យពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៦ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះដែរ សម្តេចតេជោហ៊ុន សែន បានបញ្ជាក់នៅលើផេកហ្វេសបុកថា មានទូរទស្សន៍បរទេសមួយបានផ្សាយថា សម្តេចបាន ឬ ប្រហែលឆ្លងកូវីត១៩ទៅហើយ។ 

ចំពោះការ ផ្សាយរបស់ទូរទស្សន៍បរទេសបែបនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបយ៉ាងដូច្នេះថា ៖ «ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យទី១៥មីនា២០២០។ កូវីត១៩ វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ។»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យជនរួមជាតិចូលរួមទប់ស្កាត់ ការរីករាលដាលនូវជម្ងឺឆ្លងនេះ តាមរយៈវិធានការអនាម័យដោយចាប់ផ្តើមពីមនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗ ដើម្បីធានាថានៅកម្ពុជាយើងគ្មានជម្ងឺ

ឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លងរួចមកហើយចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់និង(ចិន១នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ)៕ដោយ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation