រដ្ឋសភា ប្រជុំជាវិសាមញ្ញ អនុម័ត លើសេចក្តីព្រាងច្បាប់ចំនួន៦តាមសំណើ របស់រាជរដ្ឋាភិបាលនៅថ្ងៃទី១៣ខែមីនា
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០២០នេះនៅវិមានរដ្ឋសភាជាតិ សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍។

បន្ទាប់ពីចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាឯកឧត្តមឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មាន ប្រសាសន៏ ឱ្យដឹងថា_របៀបវារៈប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃនេះមាន÷

១_ការពិនិត្យស្នើសុំរដ្ឋសភាប្រជុំវិសាមញ្ញដើម្បីពិនិត្យនិងអនុម័តលើសេចក្តីព្រាង ច្បាប់ចំនួន៦។

២-ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀប វារៈសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិ កាលទី៦នូវ៖

-សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍។

-សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ ព្រមលើពិធីសារទី២ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន។

-សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ ព្រមលើពិធីសារទី៣ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអា

ស៊ាន។

-ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី១ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។

-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជានិងសាធា រណរដ្ឋសង្គមនិយមវៀតណាម។

-សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័ត្តយល់ ព្រមលើសន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរា ជាណាចក្រកម្ពុជានិងសាធា រណរដ្ឋសង្គម និយមវៀតណាម។

ឯកឧត្តមឡេងប៉េងឡុងអគ្គលេខាធិការរដ្ឋសភាបានមានប្រសាសន៍ប្រសាសន៍ឲ្យដឹងថា; សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានុងដឹកនាំសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នាថ្ងៃទី 

 ១៣ខែមីនាឆ្នាំ២០២០ ដើម្បីពិភាក្សានិងអនុម័តផ្តល់សច្ចាប័ន លើសេចក្តីព្រាង ច្បាប់ទាំង ៦នោះតាមការស្នើសុំពីរាជរដ្ឋា ភិបាល៕អត្ថបទ÷វងសុភ័ក្ត្រ  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation