ស្នងការនគរបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវគោរពវិន័យ ដើម្បីប្រយោជន៍ជូនប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង:លោកឧត្តមសេនីយ៍ត្រីស្នងការថ្មី អូត សុីវុត្ថា ដែលទើបតែបានទទួលតំណែងជាស្នងការកន្លងទៅថ្មីៗនេះ បានមានប្រសាន៍ក្រើនរំលឹកដល់កងកម្លាំងនគរបាលក្រោមឱវាទទាំងអស់ក្នុងខេត្តស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់គោរពវិន័យអោយបានត្រឹមត្រូវ ដើម្បីបំរើជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ស្នងការ មានប្រសាសន៍បែបនេះ កាលពីរសៀលថ្ងៃទី០៩ ខែមីនា ក្នុងសាលប្រជុំនៃស្នងការរដ្ឋាននគរបាលខេត្ត ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍នៃទិវាសិទ្ធនារីអន្តរជាតិលើកទី១០៩។

លោកបន្តទៀតថា: ការគោរពវិន័យរបស់កងកម្លាំង គឺវាមានសារ:សំខាន់ណាស់ ពីព្រោះវិន័យនាំមកនូវសេចក្តីថ្លៃថ្នូរដល់ខ្លួនឯងផង និងនាំមកនូវប្រយោជន៍ជូនប្រជាពលរដ្ឋផង។

លោកស្នងការថ្មីបន្តថា:ចំពោះកងកម្លាំងមួយចំនួន ដែលមានទំលាប់រយីករយៀកខ្ជិល មិនចូលកន្លែង ចូលមួយភ្លែតសញ្ញេវត្តមានហើយក៏ត្រឡប់ទៅវិញ ដូច្នេះត្រូវដូរទំលាប់បែបនេះចេញ ចាប់ពីពេលនេះទៅ។

លោកបន្តទៀតថា កម្លាំងនគរបាលគ្រប់ក្រុង ស្រុក និងប៉ុស្តិ៍ត្រូវមានវេណប្រចាំបញ្ជា ដើម្បីគ្រប់គ្រងសភាពការណ៍ ដែលកើតមានជាយថាហេតុណាមួយនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយងាយនឹងគ្រប់គ្រប់សភាពការណ៍បានទាន់ពេលវេលា ដូចជាករណីមានកើតអគ្គីភ័យ គ្រោះចរាចរណ៍ និងខ្យល់កន្ត្រាក់ជាដើម។

លោកស្នងការបន្តថា លោកនិងដាក់ផែនការចុះទៅតាមប៉ុស្តិ៍ ក្រុង ស្រុក គ្រប់គោលដៅអោយបានញឹកញាប់ ដើម្បីពង្រឹងវិន័យកងកម្លាំងផង ដើម្បីពង្រីកភាពស្និទ្ធស្នាលរវាងថ្នាក់លើ និងថ្នាក់ក្រោមផង និងជាងនេះទៅទៀតដើមប្បីប្រជាពលរដ្ឋតាមមូលដ្ឋាន។

ចុងបញចប់នៃកម្មវិធី ក៏មានជូនបាច់ផ្កាជានិម្មិតរូបនៃទិវាសិទ្ធនារីដល់កងកម្លាំងនគរបាលជានារី ហើយក៏មានភ្ជាប់ជាមួយនិងថវិការមួយចំនួនថែមទៀតផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation