កម្ពុជា ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបASEM
| ព័ត៌មានជាតិ
SHARE

កម្ពុជា ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបASEM ក្នុងគោលបំណង លើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្រៅពីនេះ ក៏ដើម្បីលើកកម្ពស់សន្តិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

នៅព្រឹកថ្ងៃទី១០ ខែមីនាឆ្នាំ ២0២០នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំទិវាASEM DAY នៅខាងមុខវត្តបុទុមវត្តីក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ។

ឯកឧត្តម ប្រាក់ សុខុន ការប្រារព្ធទិវាASEM DAYនៅពេលនេះ ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិ ជា ពិសេសយុវជនកម្ពុជា យល់អំពីសារៈសំខាន់ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣(ASEM13) ឆ្នាំ ២០២០ និងព្រឹត្តិការណ៏អម កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធធ្វើក្នុងនាមជាម្ចាស់ ផ្ទះនិងកាលា
នុវត្តភាពកើតចេញពីព្រឹត្តិការណ៏ ទាំងនេះសម្រាប់យុវជនកម្ពុជា។

ការចូលរួមជាដៃគូ ក្នុងកិច្ចប្រជុំ ASEM ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ។ ASEM បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហ ប្រតិបត្តិការអាស៊ី-អឺរ៉ុបដើម្បីលើកកម្ពស់សន្តិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍន ភាពសង្គម។ ពិតណាស់ ASEM បានក្លាយជាគ្រឹៈដ៏សំខាន់មួយនៃប្រព័ន្ធពហុ ភាគីនិយម និងអភិបាលកិច្ចសកល។

បច្ចុប្បន្ននេះ ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាន២១ប្រទេសមកពីអាស៊ី និង៣០ ប្រទេសមកពីអឺរ៉ុបព្រមទាំងអគ្គលេខា ធិការ ដ្ឋានអាស៊ាន និងគណ:កម្មការអឺរ៉ុប ជារួម ប្រទេសដៃគូ ASEM តំណាងឱ្យ៦៥%នៃសេដ្ឋកិច្ចពិភពលោកនិង ៦០%នៃប្រជាជនពិភពលោក ៥៥%នៃពាណិជ្ជកម្មពិភពលោក និង ៧៥% នៃទេសចរណ៍ពិភពលោក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation