ខេត្តព្រះសីហនុ រំពឹងថាអ្នកវិនិយោគចិន ក៏ដូចជាវិស័យទេសចរណ៍មានការកើនឡើងក្រោយពីខេត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ) ៖ អ្នកវិនិយោគចិន រំពឹងទុកថា វិស័យទេសចរណ៍នៅខេត្តព្រះសីហនុ នឹងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនឡើង ក្រោយបញ្ចប់ការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ ជាមួយនិងការ ពង្រីកព្រលានយន្តហោះ ឱ្យក្លាយទៅជាច្រកចេញ-ចូលអន្តរ ជាតិដ៏ទំនើប ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារជីនប៉ីកួយជូ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ជូ ចុងពៀវ ប្រធានក្រុមហ៊ុនជីនប៉ីគ្រុប បានមានប្រសាសន៍បញ្ជាក់ថា យើងទាំងអស់គ្នាបានដឹងហើយថា ខេត្តព្រះសីហនុមានកំពង់ផែទឹកជ្រៅ ដែលមានលំហ សក្តានុពលអភិវឌ្ឍធំធេងក្តីរំពឹងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុត។ ក្នុងស្ថានភាពបច្ចុប្បន្ន ខេត្តព្រះសីហនុកំពុងសាងសង់ផ្លូវថ្នល់ ក៏ដូចជារៀបចំអូរប្រព័ន្ធប្រឡាយដើម្បីរំដោះទឹកភ្លៀង កុំឲ្យជន់លិចនៅរដូវវស្សា ហើយមកដល់បច្ចុប្បន្ននេះ ការកសាងផ្លូវ បាន និងកំពុងសាងសង់ បានប្រមាណជាជាង ៤០ ភាគរយ ។

ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចសក្តានុពលរបស់ខេត្តព្រះសីហនុ នេះហើយទើប សណ្ឋាគារជីនប៉ី ក្នុងនាមជាសមាជិកសំខាន់មួយក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ លោកជឿជាក់ថា នៅពេលគម្រោង បានបញ្ចប់រួចរាល់នោះ មុខមាត់សោភ័ណភាពទីក្រុង ព្រះសីហនុ និងប្រែមុខមាត់ថ្មី និងជាទីក្រុងស៊ីវីល័យមួយសម្រាប់ទាក់ទាញអ្នកវិនិយោគភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកសំរាកលំហែកំម្សាន្ត ខណៈដែរ ខេត្តព្រះសីហនុ ត្រូវបានគេប្រសិទ្ធនាមជា "តារារៈនាទិសនិរតី" ជាមួយនឹងសន្ទុះ នៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌល ពាណិជ្ជកម្ម អគារស្នាក់នៅ សណ្ឋា គារ មណ្ឌលកំសាន្ត ។ ល។ 

លោក តាំង សុចិត្រ គ្រឹះស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងដែរថា ខេត្តព្រះសីហនុ ក្រោយពីរាជរដ្ឋាភិបាលបានបិទល្បែងអនឡាញ ដែលគេដឹងថា ល្បែងនេះ អ្នកលេងភាគច្រើន ជនជាតិចិននោះ គឺបានធ្វើឱ្យជនជាតិចិនភាគច្រើន សម្រុកចាកចេញពីប្រទេសកម្ពុជា ហើយគួបផ្សំជាមួយការផ្ទុះឡើងនៃជំងឺកូរ៉ូណាថ្មី ឬ Covid-19 នៅប្រទេសចិនផងនោះ ក្នុងរយៈពេលចុងក្រោយនេះខេត្តព្រះសីហនុ បានធ្លាក់ចុះនូវចំនួនអ្នកទេសចរណ៍ ប៉ុន្តែក្នុង២សប្តាហ៍ចុងក្រោយនេះ ហាក់មានការកើនឡើងបន្តិចវិញ ។ ដូចនេះដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងខេត្តព្រះសីហនុនោះ ទាមទារឱ្យមានការចូលរួមទាំងគ្រប់វិស័យ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍ មានសោភ័ណភាពនិង បង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ៕ដោយ៖ ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation