អបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិ ០៨ មីនា ២០២០ ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ" 
| ព័ត៌មានជាតិ
SHARE

នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ បានប្រារពពិធី អបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ "មានសន្តិភាពមាននិងការលើកកម្ពស់សមភាពយេនឌ័រ" ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងភរិយា និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា។

ទិវាអន្តរជាតិនារី ៨មីនា គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់នារីទូទាំងពិភពលោក ក៏ដូចជានារីក្នុងព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែកសម្រាប់កងកម្លាំងនគរបាលជានារី ដែលបាននិងកំពុងត្រៀមខ្លួនចូលរួមអបអរសាទរប្រកបដោយសេចក្តីរីករាយ និងមោទនភាពក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ" ។

ទិវានារីអន្តរជាតិ ៨មីនា ធ្វើឡើងដើម្បីរំឮកអំពីវីរភាពអង់អាចក្លាហាននៃការតស៊ូរបស់នារីនៅទូទាំងសកលលោក ក្នុងការទាមទារអោយមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តីនៅក្នុងសង្គម ។ ជាក់ស្តែងនៅសាលាខណ្ឌដូនពេញ ដែលមន្ត្រីជានារីបានខិតខំពុះពារគ្រប់ការលំបាក និងកិច្ចការសង្គមជាច្រើនទៀត ទាំងនេះសបញ្ជាក់យ៉ាងច្បាស់អំពីសមត្ថភាព ឆន្ទៈ ដើម្បីបម្រើការងារជូនប្រជាពលរដ្ឋ និងសង្គមជាតិបច្ចុប្បន្ន។ 

លោកអភិបាល បានមានប្រសាន៍ថា ការប្រារព្ធទិវានារីអន្តរជាតិនាឆ្នាំនេះ ធ្វើឡើងចំពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ស្ថេរភាពនយោបាយ ហើយរាជរដ្ឋាភិបាលក៏បានគាំទ្រ និងផ្ដល់ឱកាសលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាការពង្រឹងសមភាពយេនឌ័រនៅក្នុងសង្គមផងដែរ។

ឆ្លៀតក្នុងទិវាដ៏នក្ខត្តប្ញក្សនេះ តាងនាមថ្នាក់ដឹកនាំសូមសម្តែងនូវការកោតសសើរ លើកទឹកចិត្ត និងអរគុណ  ដែលបានលះបង់ និងធ្វើពលិ កម្មសព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ព្រមទាំងសុំឲ្យឆន្ទៈប្រកបទៅដោយមនសិការជាតិនេះ បន្តដិតជាប់នៅជានិច្ចក្នុងស្មារតី នៃមន្ត្រីសាលាខណ្ឌ និងសូមថ្លែងអំណរគុណ និងសូមជូនពរដល់មន្ត្រីទាំងអស់ និងក្រុមគ្រួសារ សូមប្រកបទៅដោយសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ និងសូមឲ្យជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តកុំបីឃ្លាងឃ្លាតឡើយ។

ជាកិច្ចចុងក្រោយ លោក ប្រធានគណៈអធិបតី បានអញ្ជើញជាកិត្តិយសផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ដល់បងប្អូនស្ត្រី ដែលបានចូលរួមចំនួន ១០៧នាក់ ដោយម្នាក់ៗ ទទួលបាន ស៊ឹងចំនួន ០១, ថវិកាចំនួន ៥០,០០០រៀល ព្រមទាំងមានពិធីជូនបាច់ផ្កាជានិមិត្តរូបផងដែរ៕ដោយ៖ឌីយ៉ាម៉ង់

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation