សាលារាជធានីភ្នំពេញ៖ សូមប្រជាពលរដ្ឋកុំជ្រួលច្របល់តាមពាក្យចចាមអារ៉ាម និងរក្សាភាពស្ងប់ស្ងាត់ ខណៈកម្ពុជាគ្មានវីរុស Covid-19 ឡើយ
| ព័ត៌មានជាតិ
SHARE

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ ប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតី និងកុំជ្រួលច្របល់តាមពាក្យចចាមអារ៉ាមឡើយ ហើយអនុវត្តតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាល ខណៈរហូតមកដល់ម៉ោងនេះ គ្មានពលរដ្ឋណាម្នាក់នៅក្នុងប្រទេសកម្ពុជា ផ្ទុកវីរុសកូវីដ១៩ឡើយ។

សេចក្ដីជូនដំណឹងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មានដែលCNCទទួលបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋរក្សាសណ្ដាប់ធ្នាប់ ស្ថិរភាពទំនិញ និងចៀសវាងជនឱកាសនិយមឆ្លៀតដំឡើងថ្លៃផលិតផលស្បៀង ព្រោះផលិតផលស្បៀងរបស់កម្ពុជា លើសពីការបម្រុងទឺក រហូតដល់នាំចេញទៅបរទេសទៀតផង។

ការចេញសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីសង្កេតឃើញថា ក្នុងរយៈពេលពីរថ្ងៃនេះប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានសម្រុកទៅទិញទំនិញស្ដុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ដែលជាហេតុធ្វើឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃទំនិញ ខណៈដែលស្បៀងអាហារបម្រុងនៅក្នុងរាជធានីភ្នំពេញ ពុំបានប្រឈមនឹងការខ្វះខាតនោះទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation