រាជធានី-ខេត្តចំនួនបី ត្រូវរឹតបណ្តឹងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានានូវសុវត្ថិភាពនិងសណ្តាប់ធ្នាប់ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅចុងឆ្នាំ២០២០
| ព័ត៌មានជាតិ
SHARE

រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំយន្តការយ៉ាងច្បាស់លាស់បំផុតដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើក ទី១៣ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០ខាងមុខនេះ ដោយព្រលាន យន្តហោះអន្តរជាតិធំៗចំនួនបីមានដូចជារាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ  នឹងត្រូវដាក់កម្លាំងការពារយ៉ាងតឹងរឹងបំផុតនោះ ដើម្បីធានានូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូថ្នាក់ដឹកនាំ។

  យោងតាមលិខិតសម្រេចរបស់គណៈកម្មាជាតិរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប លើកទី១៣ដែលបានចែកជូនអ្នកសារព័ត៌មាន ក្រោយពីកិច្ចប្រជុំរៀបចំផែនការណ៍ សណ្តាប់ធ្នាប់សម្រាប់ការពារនៃកិច្ចប្រជុំ ដឹកនាំដោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តម ហ៊ីង ប៊ុនហៀង មេងញ្ជាការដ្ឋានកងអង្គរក្សនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះនៅទីស្តីការក្រសួងមហាផ្ទៃ បានឲ្យដឹងថា កិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះត្រូវបានសម្រេច យកអគារពិពណ៌អន្តរជាតិថ្មីរបស់ក្រុមហ៊ុន OCIC នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារធ្វើជាកន្លែងរៀបចំ នៃកិច្ចប្រជុំ ហើយកម្លាំងប្រដាប់ អាវុធគ្រប់អង្គភាពទាំងអស់នឹងត្រូវចូលរួមការពារនូវសុវត្ថិភាព និងសណ្តាប់ធ្នាប់។

  កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ព្រះរា ជាណាចក្រកម្ពុជា ហើយព្រឹត្តិការណ៍នេះក៏ជាគោលដៅនៃការវាយប្រហារ ពីភេរវកម្មអន្តរ ជាតិ និងពួកឧទ្ទាម ក្នុងគោលបំណងបង្កឧបសគ្គ បំពុលបរិយាកាសសន្តិសុខ រារាំង រំខាន ដល់ដំណើរការកិច្ចប្រជុំ ឬក៏បំផ្លាញដំណើរការកិច្ចប្រជុំទាំងស្រុង។ ដូច្នេះរាជរដ្ឋាភិបាល កម្ពុជានឹងប្រើប្រាស់វិធានការ កម្លាំង មធ្យោបាយសរុប ដើម្បីសំដៅធានាដល់កិច្ចប្រជុំប្រតិ បត្តិការការពារកិច្ចប្រកបដោយសុវត្ថិភាពបំផុត។

  កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១៦ដល់ថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ នឹងមានប្រតិភូ ចំនួន៥២ប្រតិភូចូលរួម។ មកពីប្រទេសសមាជិកអាស៊ី-អឺរ៉ុបរួម និងអគ្គលេខាធិការដ្ឋានអាស៊ាន និងអគ្គលេខាធិការសហភាពអឺរ៉ុបចំនួន៥០ប្រតិភូ និងប្រតិភូរបស់អង្គការសហប្រជាជាតិប្រមាណ៥គណៈប្រតិភូ៕អត្ថបទ÷ឃឹម វិសាល 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation