សម្ដេចតេជោ ហ៊ុន សែន ថ្លែងនូវការកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះ ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ គណៈកម្មការ អន្តរក្រសួង ក៏ដូចជាក្រុមការងារទាំងអស់ ដែលបាន ខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងសកម្មរៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ
| ព័ត៌មានជាតិ
SHARE

សម្ដេចតេជោ ហ៊ុន សែន ថ្លែងនូវការកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះ ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ គណៈកម្មការ អន្តរក្រសួង ក៏ដូចជាក្រុមការងារទាំងអស់ ដែលបាន ខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងសកម្មរៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ រួមជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ រំលេចនូវស្នាដៃ បុព្វបុរសខ្មែរដែលបាន បន្សល់នូវ ស្នាដៃវប្បធម៌ដ៏សម្បូរបែបដែល ជាមរតកមានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់ កូនចៅជំនាន់ក្រោយ ។

សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះឤជ្ញាធរដែនដី រាជធានី-ខេត្ត ដែលបានផ្តល់ការ គាំទ្រតាមរយៈគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រុមសិល្បៈយុវជនទាំង ២៥ រាជធានី- ខេត្ត ព្រមទាំងនិស្សិតមកពីសកលវិទ្យាល័យនានា សរុប ៧២៥ នាក់ បានចូលរួម ប្រកួតប្រជែងស្នាដៃសិល្បៈនិងចំណេះដឹងផ្នែកវប្បធម៌ ហើយសម្ដេច ក៏អបអរសាទរ ចំពោះ ក្មួយៗ ដែលទទួលបាន ជ័យលាភីពីកម្មវិធីប្រកួតប្រជែងដែលបានរៀបចំនៅក្នុង «មហោស្រព សិល្បៈ យុវជនទូទាំងប្រទេសឆ្នាំទី ៦» និងក្នុង «កម្មវិធី ប្រកួតប្រជែងសមត្ថភាពចំណេះ ដឹងផ្នែកវប្បធម៌» ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation