អ្នកជំនាញក្នុងវិស័យទេសចរណ៍ អះអាងថា កម្ពុជានៅតែមានឱកាស ក្នុងការធ្វើឲ្យប្រសើរឡើងវិញនូវ វិស័យទេសចរណ៍របស់ខ្លួន តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ចទេសចរណ៍ Biz Fair 2020 “Tourism and MICE នៅខេត្តសៀមរាប និងដំណើរកម្សាន្តទៅកាន់តំបន់ឆ្នេរ និងកោះរបស់កម្ពុជា
| ព័ត៌មានជាតិ
SHARE

ស្របពេលដែលព្រឹត្តិការណ៍អន្តរជាតិធំៗ សំខាន់ៗជាច្រើន នៅលើសាកលលោក ត្រូវបានលប់ចោលដោយសារតែបញ្ហាជំងឺរាតត្បាត កូរ៉ូណាប្រភេទថ្មី ឬ CO-VID19 ក៏អ្នករកទទួលទានក្នុងវិស័យទេសចរណ៍នៅតែបង្ហាញក្តីសង្ឃឹមថា កម្ពុជានៅតែមានឱកាស ក្នុងការធ្វើប្រសើរឡើងវិញនូវវិស័យនេះ។

ក្នុងស្ថានភាពបែបនេះ និងក្នុងគោលបំនងធ្វើឲ្យភាពមានប្រសើរឡើងនៃវិស័យទេសចរណ៍នៅកម្ពុជាសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ហៅកាត់ថា PATA Cambodia Chapter បានសហការជាមួយនឹងក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ចទេសចរណ៍ Biz Fair 2020 “Tourism and MICE” នៅក្នុងខេត្តសៀមរាប ដែលចាប់ផ្តើមពីថ្ងៃទី២៩ កុម្ភៈដល់ថ្ងៃទី៣ ខែមិនាឆ្នាំ២០២០។

តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ចទេសចរណ៍នៅខេត្តសៀមរាប និងដំណើរទស្សនកិច្ចគណៈប្រតិភូអន្តរជាតិទៅកាន់តំបន់ឆ្នេរនិងកោះរបស់កម្ពុជា ព្រឹត្តិការណ៍Biz Fair បានដំណើរការជាប្រវត្តិសាស្ត្ររបស់ខ្លួនក្រោមវត្តមានរបស់ឯកឧត្តម ប៉ាក់ សុខុម និងឯកឧត្តមអភិបាលរង ខេត្តសៀមរាប ហើយពិធីជួបជុំទទួលទានអាហារក្នុងព្រឹត្តិការណ៍នេះ ក្រោមវត្តមាន ឯកឧត្តមប៉ាក់ សុខុម រដ្ឋលេខាធិកាក្រសួងទេសចរណ៍ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីទំនាក់ទំនងរវាងក្រុមអ្នកលក់ក្នុងស្រុក និងក្រុមអ្នកលក់មកពីប្រទេសផ្សេងៗ។

ក្រោយការមកដល់នៃក្រុមអ្នកទិញអន្តរជាតិ International Buyers នៅថ្ងៃទី២៩ កុម្ភៈ និងដំណើរការទៅនៃព្រឹត្តិការណ៍ជួបជុំគ្នារវាងក្រុមអ្នកលក់ និងអ្នកទិញនៅថ្ងៃទី០១ មិនា នៅព្រឹកថ្ងៃទី២ មិនានេះ សមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា PATA Cambodia Chapter បានត្រៀមខ្លួនបញ្ចប់នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មុនការបន្តដំណើររបស់ក្រុមគណៈប្រតិភូអន្តរជាតិក្នុងការធ្វើដំណើរកំសាន្តទៅកាន់ទីក្រុងព្រះសីហនុ និងដែនឆ្នេរ និងកោះដ៏ស្រស់ស្អាតរបស់កម្ពុជា។

លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថា ដរាបណាសកម្មភាពទេសចរណ៍បែបនេះកើតមានឡើងនោះ កម្ពុជានៅតែមានឱកាស ក្នុងការធ្វើឲ្យប្រសើរឡើងវិញ នូវវិស័យទេសចរណ៍របស់ខ្លួន នាពេលខាងមុខ។ លោក បានអំពាវនាវសាជាថ្មីម្តងទៀត សុំឲ្យមានការចូលរួមឲ្យបានកាន់តែខ្លាំងឡើងថែមទៀត ទាំងវិស័យឯកជន និងរដ្ឋ ក្នុងសកម្មភាពទេសចរណ៍នានា។ អត្ថបទ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation