អភិបាលរាជធានីភ្នំពេញលេីកឡេីងថា​ ចក្ខុវិស័យនៃការកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព​ ស្ថិរភាពនយោបាយ​ ទាមទារអោយបរជាពលរដ្ឋមានចំណេះដឹងខ្ពស់​ វប្បធម៌ជ្រៅជ្រះ
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានីភ្នំពេញលេីកឡេីងថា​ ចក្ខុវិស័យនៃការកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព​ ស្ថិរភាពនយោបាយ​ សន្តិសុខនិងសណ្តាប់ធ្នាប់​ សង្គមមានការអភិវឌ្ឍន័​ ប្រកបដោយចីរភាពនិងសមធម៌​ ទាមទារអោយបរជាពលរដ្ឋមានចំណេះដឹងខ្ពស់​ វប្បធម៌ជ្រៅជ្រះ​ ជីរភាពសមរម្យ​ និងមានការរស់នៅសុខដុមរមនា​ ទាំងក្នុហសង្គមជាតិនិងសង្គមគ្រួសារប្រកបដោយនិរន្តរភាព​។ 

ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញលេីកឡេីងបែបនេះក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា​ ជ្រេីសរេីសជេីងឯករាជធានីភ្នំពេញ​ ប្រចាំឆ្នាំសិក្សា២០១៩-២០២០​ នៅរសៀលថ្ងៃទី២​ មិនា​ នៅក្នុងវិទ្យាល័យជា​ សុីម​ បឹងកេងកង។ 

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបន្តអោយដឹងថា​ ឆ្លេីយតបនិងចក្ខុវិស័យខាងលេីក្រសួងអប់រំយុវជននិងកីឡាបាននិងកំពុងអនុវត្តកំណែរទម្រង់អប់រំលេីគ្រប់វិស័យ​ អោយមានលក្ខណ:កាន់តែសុីជម្រៅ​ ឆ្ពោះទៅសង្គមពុទ្ធិនិងវិបុលភាព​ ស្របតាមដំណេីរការអភិវឌ្ឍន៍​ របស់រាជរដ្ឋាភិបាលនណីតិកាលទី៦​ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែនជាប្រមុខដឹកនាំ។   ឯកឧត្តមបន្ថែមអោយដឹងថា​ ជោគជ័យនៃការប្រកួតនាពេលនេះជាការរួមចំណែកជាវិជ្ជមានក្នុងការធ្វេីអោយ​ មានការរីកចំរេីននូវសកម្មភាពអប់រំកាយនិងកីឡាទូទាំងប្រទេស​ ដែលជាសមាសភាពមួយនៅក្នុងសមាសភាពអប់រំទាំងប្រាំរបស់ក្រសួងអប់រំយុវជននិងកីឡា។ 

របាយការណ៍របស់លោក​ ហែម​ សុីណារ៉េត​ ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានអោយដឹងថា​ ផ្អែកតាមផែនការរបស់ក្រសួងអប់រំយុវជននិងកីឡានិងផែនការនៃការរៀបចំការប្រកួតកីឡាសិស្សប្រចាំឆ្នាំ​ បានកំណត់រៀបចំការប្រកួតកីឡាកីឡាសិស្សមធ្យមសិក្សាជ្រេីសរេីសជេីងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០១៩-២០២០​ លេីប្រភេទកីឡាបាល់ទះ​ បាល់បោះ​ អត្តពលកម្ម​ ប៉េតង់និងវាយកូនឃ្លីលេីតុ​ ដែលចាប់ផ្តេីមប្រកួតពីថ្ងៃទី២៥​ ខែកុម្ភ:ដល់ថ្ងៃទី២ខែមិនា​ ដែលមានសមាគមកីឡាសិស្សចូលរួមប្រកួតចំនួន៩១ក្រុមដែលមានកីឡាករ​ កីឡាការិនីសរុបចំនួន១១៩៣នាក់ក្នុងនោះកីឡាការិនីមានចំនួន៣៥៨នាក់​៕អត្ថបទ៖ម៉ៅ​ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation