មន្ត្រីជាន់ខ្ពស់នគរបាលជាតិជម្រុញអោយសិក្ខាកាមសិក្សាពង្រឹងជំនាញ សំដៅបទល្មើសមានការថយចុះ
| ព័ត៌មានជាតិ
SHARE

   អគ្គស្នងការរងនគរបាលជាតិជម្រុញអោយសិក្ខាកាម ខិតខំសិក្សាដើម្បីពង្រឹង សមត្ថិភាពនិងកិច្ចការ ជំនាញបន្ថែមទៀត សំដៅធ្វើយ៉ាងណាអោយសភាពការណ៍បទល្មើសឧក្រិដ្ឋនិងបទល្មើសជារួមក្នុងទិសដៅឆ្នាំ២០២០មានការថយចុះ។

  នេះតាមការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង ទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីក្រម ព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ នីតិវិធីកសាងសំណុំរឿង ការគ្របគ្រងនិងតាមដានសកម្មភាពមុខសញ្ញាព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២ មិនានេះនៅក្រសួងមហាផ្ទៃ។

  ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ាបានបន្តលើកឡើងអោយដឹងថាប្រសិន បើយើងបានត្រៀមខ្លួនបង្កាជាមុនដើម្បីទប់ស្កាត់រាល់បទលើ្មសបានច្រើននៅក្នុងទីក្រុងភ្នំពេញសភាពការណ៍ បទល្មើសជារួមនិងមានការថយចុះ។ឯកឧត្តម បានបន្ថែមអោយដឹងថានៅក្នុងឆ្នាំ២០១៨ កិច្ចសហប្រតិបត្តការណ៍បទល្មើសជារួមបានចំនួន៨៧% ហើយនៅក្នុងឆ្នាំ២០១៩កន្លងមកនេះ អាជ្ញាធរបានធ្វើការបង្ក្រាបបាន៨៩% មានការកើនឡើង២%ផងដែរ។ឯកឧត្តម ស្នងការរងបានបន្តអោយដឹងថា វគ្គសិក្សានៅពេលនេះគឺជាតម្រូវការដ៏ចាំបាច់របស់អង្គភាព ក្នុងនាមនគរបាលវ័យក្មេងត្រូវច្បាមចាប់យកចំណេះវិជ្ជានេះ ដើម្បីបំរើអង្គភាព បំរើអោយសង្គមជាតិ និងដើម្បីអនាគតខ្លួនឯងទៅថ្ងៃក្រោយផង ត្រូវយកការរៀនសូត្រនៅពេលនេះដើម្បីគួបផ្សំជាមួយការអនុវត្តជាពិសេសក្នុងការងារប្រចាំថ្ងៃ។

  គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលមានរយៈពេល៤ថ្ងៃដែលមានសិក្ខាកាមចូលរួមប្រមាណ៦០នាក់ ដែលប្រធានបទសិក្សារួមមានក្រមព្រហ្មទណ្ឌ(ផ្តោតលើការកំណត់ធាតុផ្សំបទល្មើស) ក្រមនីតិវិធីព្រហ្មទណ្ឌ(ការស្វែងយល់លើកំណត់ហេតុទាំង២៣គំរូ) នីតិវិធីកសាងសំណុំរឿង និងវិធានការ វិធីសាស្ត្រសាកសួរចំលើយជនសង្ស័យ វិធានការ និងវិធីសាស្ត្រស្រាវជ្រាវស៊ើប អង្កេតបទល្មើសព្រហ្មទណ្ឌ ការគ្រប់គ្រងនិងតាមដានមុខសញ្ញាព្រហ្មទណ្ឌ។

  របាយការណ៍បូកសរុបលទ្ធផលប្រឡងប្រណាំង អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឆ្នាំ២០១៩បានអោយដឹងថាបទល្មើសព្រហ្មទណ្ឌជារួមកើតមានឡើង៣.១៩៦ លើ២.៩៦៩លើក កើន២៧៧លើកស្មើ៨% ក្នុងនោះបទឧក្រឹដ្ឋ៧០១លើកលើ៦២១លើកកើន៨០លើក ស្មើ១៣% បទមជ្ឈឹម២.៤៩៥លើក លើ២.៣៤៨លើកកើន១៤៧លើកស្មើ៦% បណ្តាល អោយស្លាប់មនុស្សចំនួន២១១នាក់ របួស៨២៩នាក់ រងគ្រោះ១.៤១២នាក់ និងបាត់បង់សម្ភារៈ មាសប្រាក់មួយចំនួនទៀត។ ដោះស្រាយសភាពការណ៍ខាងលើ កម្លាំងសមត្ថិកច្ច បានបើកកិច្ចប្រតិបត្តការណ៍បង្ក្រាបទទួលបានលទ្ធផលខ្ពស់រហូតដល់៨៩%ផងដែរ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation