ដើម្បីទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត គឺត្រូវ ការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ និងត្រូវបញ្ជ្រាបការយល់ដឹង និងផលប្រយោជន៍ទាំងនេះគ្រប់ពេល និងគ្រប់ទីកន្លែង
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារ ស្អាត គឺជាប្រធានបទដែលអាជ្ញាធរខេត្តត្បូងឃ្មុំលើកឡើងក្នុង ពិធីអប អរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ដែលរៀបចំធ្វើនៅក្រុង សួង កាលពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងមានការចូល រួមពីមន្រ្តីពាក់ព័ន្ធ និងសិស្សានុសិស្សជាច្រើននាក់ ។ មុនក្បួន ដង្ហែរក្បួនតាមដងផ្លូវ មួយចំនួនក្នុងក្រុងសួងដើម្បីជាសារទៅ ដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធលោកស្រី នី ចាន់ធីតា បាន លើកឡើងថា បច្ចុប្បន្ននេះប្រជាជនគ្រប់រូបកំពុងរស់នៅយ៉ាង សប្បាយរីករាយក្រោមដំបូលសុខសន្តិភាព ស្ថេរភាពនយោ បាយល្អ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចនេះយើងត្រូវរួម គ្នាការពារសុខសន្តិភាព ។ ឆ្នាំ២០២០ គឺជាឆ្នាំទី៨ ដែលរាជរដ្ឋាភិ បាលកម្ពុជាក៏ដូចជាក្រសួងទេសចរណ៍ ប្រារពទិវាទីក្រុងស្អាត ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងដែលមានវិធីម្ហូបអាហារស្អាត ហើយតាមរយៈប្រធានបទនេះគឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា វិថី ម្ហូបអាហារគឺជាផលិតផលទេសចរណ៍មានសារៈសំខាន់ និងទាក់ ទាញភ្លៀវទេសចរណ៍ជាតិ អន្តរជាតិ ហើយក៏វាបង្ហាញពីអត្ត សញ្ញាណជាតិមួយផងដែរតាមរយៈម្ហូបអាហារដែលប្រជាជនយើងនិយមទទួលទាន ។

លោកស្រីបន្តថា កម្មវិធីនៅថ្ងៃនេះនឹងបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសារទរ ទិវាជាតិទីក្រុង ស្អាតលើកទី៨ ឆ្នាំ២០២០ ហើយវាពិតជាកម្មវិធីមួយ ជួយពញាក់ ស្មារតី កាន់តែល្អប្រសើរថែមទៀត ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់់ ចូលរួមកាន់តែសកម្ម ក្នុងការរថែរក្សា សម្អាតទីក្រុងយើងឲ្យកាន់ តែល្អប្រសើរថែមទៀត ។ នៅក្នុងឳកាសនោះដែរលោកស្រី អភិបាលរង ខេត្តក៏បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទុកដាក់សម្រាម ឲ្យបានត្រឹមត្រូវជៀសវាងចោលសម្រាម ពាសវាលពាសកាលដែលធ្វើឲ្យខូចសោភ័ណ្ឌភាពទីក្រុង និងប៉ះ ពាល់ដល់សុខភាព ។

នៅក្នុងឳកាសនោះដែរលោក ជា ណារ៉ុន អភិបាលក្រុងសួង បានលើកឡើងដែរថា កម្មវិធីនេះពិតជាបានចូលរួមចំនែកបន្ថែម មួយកំរិតទៀតក្នុងការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអង្គភាព ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋ បងប្អូន ម្ចាស់អាហារដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បានចូលរួមគាំទ្រ សំដៅរួមចំណែកធ្វើជាម្ចាស់ នៃភាពស្អាត ភាពបៃតង លើកកម្ពស់ វិថីម្ហូបអាហារស្អាត អាហារមានសុវត្ថិភាព ដើម្បីសុខមាលភាព ទាំងអស់គ្នា សំដៅក៏សាងសង្គមកម្ពុជាឲ្យមានបរិស្ថានល្អ ស្អាត ភាពស្រស់បំព្រង និងការរស់នៅស្អាត ។ លោកបន្តថា ដើម្បីធានា បាននូវគុណភាពបរិស្ថាន សោភ័ណ្ឌភាពទីប្រជុំជន និងសុខភាព សាធារណៈចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រង សំណល់រឹងឲ្យបានត្រឹមត្រូវ ដោយប្រែក្លាយសំណល់មួយចំនួន ឲ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយសំណល់នៅតាមទីលាន គ្រប់គ្រងឲ្យបាននូវគុណភាពចំណីអាហារ ។ កត្តាទាំងនេះអាចដំ ណើរការទៅបាន ទាមទារនូវការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់នូវការចោលសំរាមពាសវាលពាសកាល មក អនុវត្តការវេចខ្ចប់ និងញែកសម្រាមតាមប្រភេទឲ្យបានត្រឹមត្រូវ រៀបចំទីលានចាក់សំរាម និងកែឆ្នៃតាមលក្ខណៈបច្ចេកទេស៕ដោយ៖ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation