ព័ត៌មានជាតិ

ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បញ្ជាក់ថា ផលប៉ះពាល់សុខភាព ដែលបណ្តាលមកពីការទទួលទានស្ករច្រើន កើតលើពលរដ្ឋកម្ពុជា អាយុ២៥ ទៅ៦៤ឆ្នាំ

image

ក្នុងសិក្ខាសាលាស្តីពីការកាត់បន្ថយការញុំាភេសជ្ជៈផ្អែម នៅព្រឹកថ្ងៃនេះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ផលប៉ះពាល់សុខភាពដែលបណ្តាលមកពីការញុំាស្ករច្រើន កើតលើប្រជាជនកម្ពុជា អាយុ២៥ទៅ៦៤ឆ្នាំ ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៦ ប្រេវ៉ាឡង់ នៃអ្នកលើសទម្ងន់ ធាត់ កើនពី១៥,៤%ទៅ២១,៩% និងប្រេវ៉ាឡង់ នៃអ្នកមានជាតិស្ករលើសក្នុងឈាម កើនពី១,៤%ទៅ៩,៦%។ 

លោកវេជ្ជបណ្ឌិត បន្តថា សិក្ខាសាលានាថ្ងៃនេះ គឺដើម្បីអនុវត្តន៍នូវសេចកី្តណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានអាជ្ញាធរពាក់ព័ន្ធ សាលារៀនចំនួន៤០ ទីតាំង (លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូបង្រៀន មាតា បិតាសិស្ស និងអ្នកលក់ចំណីអាហារក្នុងសាលារៀន) និងមន្រី្តសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយការលក់ និងញ៉ាំភេសជ្ជៈផ្អែមនៅក្នុងសាលារៀន៕