ពិធីបិទ នៃអង្គសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃទី27 កុម្ភៈ 2020 ក្រសួងទេសចរណ៍បិទសន្និបាតបូកសរុបការងារឆ្នាំ2019 និងលើកទិសដៅការងារបន្ត 2020 អមជាមួយពិធី អបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី8 ក្រោមប្រធានបទ " ទីក្រុងស្អាត : ទីក្រុងដែលមានម្ហូបអាហារស្អាត "ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្តុ និងជាតំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ រ៉េសុីដង់ សុខាភ្នំពេញ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្តុមានប្រសាសន៍ថា វិស័យទេសចរណ៍គឺជាគ្រឹះនៃសរសរស្តម្ភនៃសេដ្ឋកិច្ចជាតិ និងបានរួមចំណែកផ្តល់ការងារដោយផ្ទាល់ដល់ប្រជាជន 63មុឺននាក់ និងរាប់សិបមុឺននាក់ដោយប្រយោល ។

ស្របពេលដែលបច្ចុប្បន្ននេះការកើតទ្បើងនូវវីរ៉ុសកូរ៉ូណា ឬ Covid-19 បានធ្វើអោយធ្លាក់ចុះនូវភ្ញៀវទេសចរណ៍ដែលចូលមកកំសាន្តលេងនៅក្នុងប្រទេសកម្ពុជា ជាពិសេសភ្ញៀវទេសចរណ៍ចិន ក្នុងចំណោមភ្ញៀវជាច្រើន ដែលកត្តានេះបានធ្វើអោយប៉ះពាល់ទៅដល់ សេដ្ឋកិច្ចកម្ពុជា ភ្ញៀវទេសចរថយចុះនៃការដើរលេងកំសាន្ត បិទជើងហោះហើរ ដែលគិតជាភាគរយ 60% ហើយចំពោះភ្ញៀវទេសចរចិនថយ 90% ។

ដោយទ្បែកនៅខេត្តសៀមរាបមានផលប៉ះពាល់ទៅលើអាជីវកម្មរបស់អាជីវករមួយចំនួន ត្រូវបានបិទអាជីវកម្ម និងខ្លះទៀតកាត់បន្ថយបុគ្គលិក ។

ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការខ្លី ជុំទី1 នៃផលប៉ះពាល់ពី ការធ្លាក់ចុះភ្ញៀវទេសចរដោយ Covid-19 សម្តេចជំរុញអោយបង្កើននូវវិស័យធ្វើដំណើរ ដឹកជញ្ជូនបន្ថែមទៀតទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្កើតនូវព្រឹត្តិការណ៍ថ្មីៗ ដែលជាក់ស្តែងបង្កើនជើងហោះហើរបន្ថែម ពីបាងកកមកសៀមរាប និងពីហូជីមិញមកសៀមរាប ។ អំពាវនាវដល់ម្ចាស់អាជីវកម្មនិងអ្នកវិនិយោគ រក្សាការផ្តល់ការងារ ដល់បុគ្គលិក ហើយសម្តេចនិងមានវិធានការថ្មីបន្តបន្ទាប់ទៀតទៅតាមជាក់ស្តែង ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្តុមានប្រសាសន៍បន្តថា គ្រប់រាជធានីខេត្ត ត្រូវបង្កើតអោយមានវិថីម្ហូបអាហារតាមកន្លែងនីមួយៗ ត្រូវបង្កើនការផលិតនូវផលិតផលនៅក្នុងសំរាប់ដាក់លក់អោយភ្ញៀវទេសចរណ៍ រក្សាតំលៃ អនាម័យ និងសេវា ។

ជាចុងក្រោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្តុមានប្រសាសន៍ផ្តល់នូវពាក្យគន្លឹះនៅក្នុងវិស័យទេសចរណ៍ថា " ស្អាត " ដែលមានដូចជា៖

1- ទេសភាពស្រស់ស្អាត ស្រស់ត្រកាល
2- បរិស្ថានល្អ
3- អនាម័យល្អ
4- សុវត្ថិភាពល្អ
5- គុណភាពនៃរសជាតិល្អ
និង 6- សេវាល្អ ៕អត្ថបទ ៖សង់តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation