សៀលនេះ សម្តេចតេជោនឹងអញ្ញើញសន្និសិទអន្តរជាតិស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់ គ្នាទៅវិញទៅមកលើ អ្នកជំនាញទេសចរណ៏អាស៊ាន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ សន្និសីទអន្តរជាតិលើកទី២ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ អាស៊ាន (ASEAN MRA-TP) ក្រោមប្រធានបទ «អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីការអភិវឌ្ឍិវិស័យទេសចរណ៍ ប្រកបដោយ និរន្តរភាព» បានចាប់ផ្តើមកាលពីថ្ងៃទី២០ មិថុនា ម្សិលមិញនេះ នៅឯសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីស្ថាប័ន ទេសចរណ៏ អាស៊ាន អាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េ) និងវាគ្មិនជាតិ-អន្តរជាតិ ស្ថាប័នបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ប្រមាណ ១០០០នាក់។

សន្និសីទអន្តរជាតិនឹងត្រូវប្រារព្ធបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ២១ ខែមិថុនានេះ។
បើតាមការបញ្ជាក់ពីក្រសួងទេសចរណ៏ ឱ្យដឹងថា សន្និសីទអន្តរជាតិនេះបង្ហាញពីភាពជោគជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀង MRA-TP នៅក្នុងកម្រិតតំបន់ដែលប្រទេសជាសមាជិកបានអនុវត្តរយៈពេល៦ឆ្នាំកន្លងមក ដែលក្នុងនោះកម្ពុជាត្រូវបាន លេខាធិការដ្ឋានអាស៊ាន និងប្រទេសជាមាជិកវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារកន្លងមក ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់អាស៊ាននិងកម្ពុជា។

ដោយឡែកបើតាមការបញ្ជាក់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងក្នុងពិធីបើកសន្នឹសិទនេះ អោយដឹងថា ការរីកចម្រើននៃបច្ចេកវិទ្យា ក្នុងវិស័យទេសចរណ៏ បានធ្វើឲ្យមានការប្រែប្រួល ដល់ប្រតិបត្តិការអាជីវកម្ម សេវាកម្ម និងគោលដៅ ទេសចរណ៍របស់ភ្ញៀវ ដែលនិន្នាការនេះ បានបង្កើតនូវបញ្ហាប្រឈម និងឱកាស ហើយការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន បានធ្វើឲ្យការងារមួយចំនួនហួសសម័យ តម្រូវឱ្យការងារនិងជំនាញនៅលើទីផ្សារមានការប្រែប្រួល ក្នុងន័យនេះ ត្រូវរៀបចំបណ្ដុះបណ្ដាលយុវជន យ៉ាងណា ដើម្បីត្រៀមខ្លួនសម្រាប់ជំនាញអនាគត ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation