សម្តេចពិជ័យសេនាទៀ បាញ់ ៖ វគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនការពារជាតិ ជាផ្នែកមួយដ៏សំខាន់ក្នុងផែនការកែទម្រង់របស់កងយោធពលខេមរភូមិន្ទ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២០ សម្តេចពិជ័យសេនាទាបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពីធីបិទបវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន ឆ្នាំ២០១៩ បន្តបើកវគ្គសិក្សាឆ្នាំ២០២០ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយខ្នងជាអំណោយរបស់កងទ័ពប្រជាជនវៀតណាម។

ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលហ្វឹកហ្វឺននាយទាហានក្នុងវិស័យការពារជាតិ គឺជាផ្នែកមួយដ៏សំខាន់ក្នុងផែនការកែទម្រង់របស់កងយុទ្ធពលខេមរភូមិន្ទ។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន សាស្រ្តាចារ្យ យោធាចារ្យ សិស្សនិស្សិតនិងសិក្ខាកាមទាំងអស់ ដែលបានខិតខំបំពេញបេកសកម្មរបស់ខ្លួនសម្រេចបានជោគជ័យជាបន្តបន្ទាប់។ សម្តេចបានគាំទ្រ និងលើកចិត្តដល់នាយទាហាន សាស្រ្តាចារ្យ យោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ បន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែខ្លាំងខ្លាថែមទៀត គឺដើម្បីឆ្លើយតបនឹងផែនការកែទម្រង់របស់កងយុទ្ធពលខេមរភូមិន្ទ កម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា លើវិស័យការពារជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ឆ្នាំ២០១៩ កន្លងទៅនេះ ការងារហ្វឹកហ្វឺនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តផែនការកែទម្រង់របស់កងយុទ្ធពលខេមរភូមិន្ទ ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភវឌ្ឍន៍ធនធានមនុស្ស។ ក្នុងឆ្នាំ២០១៩កន្លងទៅ សាកលវិទ្យាល័យការពារជាតិ បានដំណើរការបណ្តុះបណ្តាលនិងហ្វឹកហ្វឺនចំនួន ១៧វគ្គ ដែលមាននិស្សិតនិងសិក្ខាកាមសរុបចំនួន ១០២៩នាក់ ក្នុងនោះនិស្សិតសិក្ខាកាមជាតិមានចំនួន ៨៧៤នាក់ និស្សិតបរទេសចំនួន៨៩នាក់ មានវៀតណាម៦៤នាក់ ឡាវ១៥នាក់ មីយ៉ាន់ម៉ា៤នាក់ ថៃ៣នាក់ ចិន១នាក់ និងរុស្សី២នាក់។

ក្នុងឆ្នាំ២០២០នេះ សាកវិទ្យាល័យការពារជាតិ ទទួលផែនការបណ្តុះបណ្តាលចំនួន ១៩វគ្គ មាននិស្សិតសិក្ខាកាមចំនួន ៩៤៩នាក់ ក្នុងនោះវគ្គសិក្សាបន្តចំនួន៩វគ្គ ស្មើនឹង២៩៨នាក់ និងវគ្គសិក្សាថ្មី១០វគ្គ មានចំនួន ៦៥១នាក់ ដែលរួមមានវគ្គបណ្តុះបណ្តាលការពារជាតិ បញ្ជការសេនាធិការ បរិញ្ញបត្រជាន់ខ្ពស់អប់រំចិត្តសាស្រ្តយោធា បរិញ្ញបត្រអប់រំចិត្តសាស្រ្តយោធា បរិញ្ញបត្រភស្តុភារ និងបច្ចេកទេសយោធា និងវគ្គបណ្តុះបណ្តាលភាសាបរទេសជាដើម ដូចជាភាសាអង់គ្លេស បារាំង កូរ៉េ និងបរិញ្ញបត្រភាសាខ្មៃរ និស្សិតយោធាបរទេសជាដើម៕ដោយ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation