គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានដ៏ធំមួយដែលនឹងចេញជារូបរាងក្រុងព្រះសីហនុនាពេលខាងមុខ​
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធគម្រោងអភិវឌ្ឍន៍រម្មណីយដ្ឋានវីសនីរីសតស៊ីធី
(Wisney Resort City) ដែលធ្វើឡើងនៅឯមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ លោកជំទាវសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដី ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច មាន ប្រសាសន៏ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាសូមគាំទ្រទៅដល់គម្រោងដ៏ធំនេះ ដែលបញ្ជូលទាំងរមណីយដ្ឋានកម្សាន្តសួនទឹក សណ្ឋាគារ កាស៊ីណូ ផ្សារទំនើប សួនច្បារ ឱទ្យានលំហែរកាយ ឧទ្យានវប្បធម៌ និងបដិសណ្ធិនៅក្រុងព្រះសីហនុនេះ។

លោកជំទាវសង្គហបណ្ឌិតម៉ែន សំអន បានបញ្ជាក់ទៀតថា ជាមួយនឹង ទុនវិនិយោគសរុបរហូតដល់ទៅជាង ១ ពាន់លានដុល្លា គម្រោងនេះពិតជាទាក់ទាញទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកទស្សនាខេត្តព្រះសីហនុ និងរួមចំណែកអភិវឌ្ឍកម្ពុជា ជាពិសេសខេត្តព្រះសីហនុឱ្យកាន់តែជឿនលឿនថែមទៀត។ដែល នេះក៏ការឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជាដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកជំទាវសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដីបញ្ជាក់ទៀតថា ជាការពិតការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តព្រះសីហនុ នៅមានការប្រឈម ច្រើនដូចជា៖ កង្វះធនធានមនុស្ស ខ្វះរមណីយដ្ឋានកំសាន្ត, ហេដ្ឋារចនាសម្ព័ន្ធនៅទន់ខ្សោយ និងកង្វះការផ្សព្វផ្សាយជាដើម។
ទោះជាយ៉ាងនេះក្តី ក្រោយការបើកទូលាយទីផ្សារ និងការស្វាគមន៍ ការវិនិយោគពីបរទេស របស់រាជរដ្ឋាភិបាល ខេត្តព្រះ សីហនុ មានការរីកចំរើនយ៉ាងខ្លាំងក្លា ជាពិសេសវិស័យទេសចរណ៍។ ជាក់ស្តែង ការសាងសង់រម្មណីយដ្ឋាន សណ្ឋា គារ និងកាស៊ីណូ នៅក្រុងព្រះ សីហនុ ពិតជាមានសន្ទុះខ្លាំងក្លាណាស់។ ចំណែកវិស័យអចលន ទ្រព្យ ដីធ្លី និងផ្ទះ សម្បែង ក៏មាន ការលូត លាស់និងមានទីផ្សារយ៉ាងល្អ៕



អត្ថបទ ៖ វងសុភ័ក្ត្រ រូបភាព ៖ ប៉ក់ សុខឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation