អត្ថប្រយោជន៍នៃការអានសៀវភៅមុនពេលចូលគេង
| ព័ត៌មានជាតិ
SHARE


លោកអ្នកបានជ្រាបរួចហើយថា ការគេង គឺជារឿងសំខាន់ ដើម្បីប្រមូលយកថាមពលដែលបាត់បង់ ចូលមកក្នុងរាងកាយ បន្ទាប់ពីលោកអ្នកបំពេញការងារនឿយហត់ ។ ប៉ុន្តែអ្វីដែលលោកអ្នកធ្វើមុនពេលចូលគេងក៏សំខាន់ផងដែរ ។ ហើយនេះគឺ ទម្លាប់មួយដែលបង្កើតបាននូវឥទ្ធិពលដ៏ធំ ចំពោះការគេង និងសុខភាព ។ តាមការស្រាវជ្រាវ បានអោយដឹងថា មានមនុស្សជាច្រើនចូលចិត្តអានសៀវភៅមុនពេលចូលគេង ។ តើលោកអ្នកដឹងទេ នេះមកពីមូលហេតុអ្វី ?
ថ្ងៃនេះនាងខ្ញុំសូមជំរាប និងបង្ហាញជូនលោកអ្នកបានជ្រាបនិងទស្សនា អំពី អត្ថប្រយោជន៍នៃការអានសៀវភៅមុនពេលចូលគេង :
បើសិនលោកអ្នក ជាអ្នកចូលចិត្តអានសៀវភៅស្រាប់ នោះគឺពិតជាល្អខ្លាំងណាស់ ព្រោះថាការអានសៀវភៅមុនពេលចូលគេងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលលោកអ្នកមិនបានដឹងហើយនិងកាន់តែធ្វើអោយលោកអ្នកភ្ញាក់ផ្អើល ។

1- បំបាត់ភាពតានតឹង
ការអានសៀវភៅមុនពេលចូលគេង ត្រូវបានគេចាត់ទុកថា ជាវិធីនៃការព្យាបាលមួយប្រភេទដើម្បីជួយឲ្យអារម្មណ៍បានធូរស្រាលពីភាពតានតឹង ។ កាលណាមនុស្សមានភាពស្ត្រេសកាន់តែច្រើន វានឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលជាហេតុធ្វើឲ្យងាយកើតជាជំងឺណាស់ ។ ដូច្នេះបើសិនជាអ្នកអាចគ្រប់គ្រងស្ត្រេសបានតាមរយៈការអានសៀវភៅ នោះលោកអ្នកនឹងទទួលបានការព្យាបាលដ៍ល្អដោយខ្លួនឯង។
2- ជំរុញដល់ការគេងលក់បានស្រួល
បើសិនជាអ្នកចង់គេងលក់កាន់តែស្រួល ចូរប្រើប្រាស់វិធី អានសៀវភៅមុនពេលចូលគេង ។ ព្រោះវានឹងជួយបន្ធូរដល់ភាពតានតឹងក្នុងរាងកាយ និងធ្វើអោយការគេងលក់កាន់តែស្រួល គេងបានកាន់តែទៀងទាត់ មិនគិតច្រើន ។ ហើយរឹតតែល្អលោកអ្នកគួរតែអានសៀវភៅកាន់នឹងដៃ កុំអានសៀវភៅអេឡិចត្រូនិក ព្រោះវាអាចផលរំខានដល់ចង្វាក់នៃការងងុយគេងបាន ។
3- ពង្រឹងនូវភាពឆ្លាតវ៉ៃនៃស្មារតី
សូមលោកអ្នកចាប់ផ្តើម អានសៀវភៅមុនចូលគេង ដោយប្រើរយ:ពេល ១៥នាទីក៏បាន ព្រោះវា
នឹងជួយជំរុញដល់សកម្មភាពរបស់ខួរក្បាល និងកោសិកាក្នុងខួរក្បាលអោយកាន់តែមានសុខភាពល្អ បង្កើនការចងចំា ។ ហើយអ្វីដែលកាន់តែល្អទៀតនោះ គឺការអានសៀវភៅនឹងបង្កើនការបណ្តុះ កោសិកាខួរក្បាលថ្មីៗ ។
4- បង្កើនការចងចំា និងបង្ការការភ្លេចច្រើន
ការអានសៀវភៅមុនពេលចូលគេង នឹងជួយបង្កើនការចងចំាច្រើនជាងមុន ពង្រឹងដល់ភាពឆ្លាតវ៉ៃនិងប្រឆាំងទៅនិងភាពភ្លេចភ្លាំងបាន ។ ជានេះទៅទៀតដែលសំខាន់ គឺការអានសៀវភៅមុនពេលចូលគេងក៏បន្ថយភាពខូចខាតខាងបញ្ញាស្មារតីផងដែរ ។
5- បង្កើនការបង្កើតជំនាញក្នុងសង្គម
តាមការសិក្សាមួយបានរកឃើញថា ការអានសៀវភៅនឹងជួយឲ្យអ្នកយល់ដឹងអំពី រឿងរ៉ាវជាច្រើន និងអារម្មណ៍របស់អ្នកដទៃបានច្រើន ។ វាក៏ជួយឲ្យអ្នកចេះយល់ចិត្តអ្នកដទៃបានដែរ ដូច្នេះ វាធ្វើអោយការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនកាន់តែងាយស្រួល ។ ការអានសៀវភៅមុនពេលចូលគេងនឹងជួយជម្រុញដល់ជំនាញបត់បែបតាមកាលៈទេសៈក្នុងសង្គមរស់នៅថែមទៀតផង ៕
យោងតាមប្រភព ពត៍មានសុខភាពពីបរទេស


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation