អភិបាលខេត្តកំពង់ចាម៖ ស្ពានស្ទឹងត្រង់ក្រូចឆ្មារបានសម្រេចសាងសង់ប្រមាណ៧០% ហើយ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ស្ពានស្ទឹងត្រង់ក្រូចឆ្មារដែលតភ្ជាប់គ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំបាន សម្រេចសាងសង់រួចប្រមាណ៧០% ហើយនៅសេសសល់ប្រមាណ៣០%គឺគ្រោងនឹងបញ្ចប់ សាងសង់។ ហើយស្រុកស្ទឹងត្រង់នឹងប្រែក្លាយទៅជាតំបន់ទីប្រជុំជនកណ្តាល បន្ទាប់ពីស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារនេះ ត្រូវបានសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខ នេះ។ ការបញ្ជាក់ខាងលើនេះគឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងឧប្បដ្ឋាន សាលា និងសមិទ្ធផលនានា នៅវត្តមេសរារាម (ហៅវត្តស្រែវាល) ស្ថិតក្នុងភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនាថ្ងៃទី២៣កុម្ភៈឆ្នាំ២០២០នេះ។ 

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងទៀតថា សមិទ្ធផលទាំងអស់នេះគឺជារបស់យើងទាំងអស់គ្នាអាចប្រើប្រាស់បានទាំងអស់គ្នាដោយមិនប្រកាន់ពូជសាសពណ៌សំបុរ និងជំនឿសាសនានោះទេ។ ហើយសមិទ្ធិផលទាំងនោះជា ស្ពាន សាលារៀន មន្ទីរពេទ្យ ផ្លូវ វត្តអារាមគឺកើតឡើងបានដោយប្រទេសជាតិមានសុខសន្តិភាព ជាក់ស្ដែងស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារនឹងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ពោលគឺមិនត្រឹមតែប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ខាងលើនោះទេ ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងប្រជាពលរដ្ឋខេត្តដទៃទៀត ដោយមិនត្រូវចំណាយថវិកា និងពេលវេលាធ្វើដំណើរផ្លូវវាងឆ្ងាយ។ឯកឧត្តមអភិបាលខេត្ត កំពង់ចាមមានប្រសាសន៍បញ្ជាក់ទៀតថាសំណង់ឧប្បដ្ឋានសាលាដ៏ធំ នេះ គឺជាសំណង់ប្រវត្តិ សាស្ត្រ ហើយក៏ជាសមិទ្ធផលថ្មី ក្នុងបណ្ដាលសមិទ្ធផលជាច្រើន នៅតាមទីអារាមនានា ក្នុងខេត្តកំពង់ចាម។ 

ហើយសមិទ្ធផលទាំងនេះកសាងឡើងបានក៏មានការចូលរួមសាមគ្គី មូលមតិទាំងអស់គ្នា។ ហើយឧប្បដ្ឋានសាលា១ខ្នងនេះមានទំហំទទឹងប្រវែង ២៣ម៉ែត្រ បណ្ដោយប្រវែង៣៤ម៉ែត្រ កម្ពស់១៥ម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់ថវិកា ៣៣៥,០០០ដុល្លារ ហើយថវិការនេះ បានមកពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសរួម នឹងថវិកាចូលរួមកសាងពីសំណាក់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មួយចំនួនផងដែរ៕ដោយ៖ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation