ទេសរដ្ឋមន្រ្តី គន់ គីម ៖ គ្រប់មន្រ្តីពាក់ព័ន្ធត្រូវត្រៀមឆ្លើយ ឲ្យបានទាន់ពេលវេលេក្នុងជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយ រងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ នៅក្នុងកិច្ចប្រជុំបូកសរ៉ុបរបាយការណ៍ការងារ ឆ្នាំ២០១៩ ទិសដៅការងារឆ្នាំ២០២០ និងផ្សព្វផ្សាយអនុក្រិត្យ របស់រាជរដ្ឋាភិបាលស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន ទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានលើក ឡើងថា ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យប្រទេសកម្ពុជាទទួល រងនូវគ្រោះមហន្តរាយធម្មជាតិ ផ្សេងៗជាបន្តបន្ទាប់ ដែលធ្វើឲ្យប៉ះ ពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះគ្រប់មន្រ្តីពាក់ព័ន្ធ ត្រូវ ត្រៀមលក្ខណៈជានិច្ច ក្នុងសង្រ្គោះប្រជាពលរដ្ឋដែលងាយរង គ្រោះ និងរងគ្រោះ ក្នុងនោះត្រូវសិក្សាធ្វើឲ្យចំគោលដៅ ។

ឯកឧត្តមបន្តថា ក្រៅពីការងារខាងលើនេះមន្រ្តីតាមមូលដ្ឋាន ពិសេសមេឃុំ និងមេប៉ុស្តិ៍រដ្ឋបាលត្រូវមានស្ថិតិក្នុងដៃថាប្រជា ពលរដ្ឋខ្លះដែលប្រឈម និងងាយរងគ្រោះជាងគេដើម្បីអន្តរាគម ជួយពួកគាត់ឲ្យចំគោលដៅ ក្នុងនោះក៏ត្រូវយកចិត្តទុក ដាក់ជា ពិសេសផងដែរចំពោះមន្រ្តីចូលនិវត្តន៍ ។

ជាមួយនឹងការលើកឡើងបែបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឲ្យបាន គ្របពេល ហើយត្រូវរាយការមកសមត្ថកិច្ចពាក់ដែលនៅជិតបំផុត ដើម្បីមន្រ្តីជំនាញចុះអន្តរាគមន៍ និងដោះស្រាយជូនបាន ទាន់ពេល វេលាស្រមតាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹត្តិបណ្ឌិត ដែលសម្តេចទាំង២ បានគិតគូរ និងយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះសុខទុករបស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយ ឬជាតិសាសន៍អ្វីឡើយ ។

បើតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោ ភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គ្រោះមហន្តរាយ ធម្មជាតិមានដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្រ្តាក់ ជាដើម ដែលបង្ករឲ្យខូចខាត់ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ ជីវភាពរបស់ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ជាក់ស្តែងគ្រោះមហន្តរាយទឹកជំនន់ បានធ្វើប្រជាពលរដ្ឋក្នុងស្រុក ត្បូងឃ្មុំ ក្រូចឆ្មារ អូរាំងឳ និងស្រុក ដំបែ ចំនួន១៨ឃុំ ស្មើនឹង ១៩,៩២៧ គ្រួសាររងគ្រោះ ។ ក្នុងនោះ ខូចខាតផ្លូវបេតុង ៤២ ខ្សែ ប្រវែង ២២,៤៣៩ ម៉ែត្រ, ផ្លូវលំចំនួន ១៣០ខ្សែប្រវែង ១៨៩, ៨៣៥ ម៉ែត្រ, ទំនប់ចំនួន៦៤ កន្លែងស្មើ និង ៤៦,១៧៨ ម៉ែត្រ ប្រឡាយ៤២កន្លែង, ស្ពាន២២កន្លែង , លូ១០៣កន្លែង ,ទ្វាទឹក១៨កន្លែង , ទំនប់បង្ហៀទឹក១១កន្លែង, បាក់ច្រាំងទន្លេ ៨កន្លែង ប្រវែង ២,៩៩០ម៉ែត្រ រុះរើផ្ទះប្រជាពលរដ្ឋ ១៤ខ្នង ។ ដោយឡែកគ្រោះមហន្តរាយផ្សេងៗទៀតដូចជា គ្រោះ រាំងស្ងួតបានបង្ករ ផលប៉ះពាល់ដំណាំស្រូវចំនួន២,៦០០ហិកតា ក្នុងនោះខូចខាតទាំងស្រុង ៤៣៧ ហិកតា , ខ្យល់កន្ត្រាក់កើត ឡើង៤៣ លើក បង្ករឲ្យរលំ និងប៉ើងដំបូល ៥៨៤ខ្នង , ភ្លើងឆេះផ្ទះ ១២លើក ខូចខាត់ផ្ទះ៣៤ខ្នង , រន្ទះបាញ់៣ ករណីបណ្តាល់ឲ្យ មនុស្សស្លាប់ ៤នាក់ ៕ដោយ៖ ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation