ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ៖ដំបូលសុខសន្តិភាពពិត ជាមានតម្លៃណាស់សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រោះបានធ្វើឲ្យប្រជាជនទាំងអស់រស់នៅសុខសាន្ត
| ព័ត៌មានជាតិ
SHARE

  ត្បូងឃ្មុំ ៖ ប្រជាជនកម្ពុជាបានឆ្លងកាត់នូវទុកលំបាក់ជា ច្រើនឆ្នាំទំរាំឃើញពន្លឺសុខសន្តិភាព និងភាពរីកចម្រើនដូច សព្វថ្ងៃ ពិសេសគឺឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត ដែលជារបបដ៏ឃោឃៅ ដែលនេះយើងទាំងអស់គ្នាត្រូវចងចាំ និងត្រូវរួមការពារសុខសន្តិភាពដោយប្រឆាំងដាច់ខាតចំពោះ ជនទាំងឡាយណា ដែលមានគំនិតអគិតិចង់បំផ្លាញសុខ សន្តិភាព ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋ មន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង ទៅកាន់ប្រជាពលរដ្ឋ មន្រ្តីរាជការប្រម៉ាណ ជាង២ពាន់នាក់ ក្នុងឳកាសអញ្ជើញជាអធិបតី សម្ភោធឆ្លង សមិទ្ធិផលនានាក្នុងវត្តស្រែរសៀម ស្ថិតក្នុងឃុំ ជីរោទី២ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី២២ ខែ កុម្ភះ ឆ្នាំ២០២០ ។

  ឯកឧត្តមមានប្រសាសន៍លើកឡើងថា ប្រទេសជាតិយើង មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ មិនថាតែវិស័យពុទ្ធ ចក្រ ឬអាណាចក្រឡើយ ក្នុងនោះរាជរដ្ឋាភិបាលបានកសាង នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីពេទ្យ តបណ្តាញអគ្គីសនីជាដើម ។ល។ ដើម្បីសម្រួលដល់ ការរស់នៅ និងបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។ អ្វីៗដែលយើងមានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ដែលសន្តិភាពនេះបានមកពីការបូជា និងការធ្វើលពលីកម្មពីសំណាក់ថ្នាក់ដឹកនាំ គណបក្សប្រជា ជនកម្ពុជា និងប្រជាជនទាំងអស់ដែលតែងផ្តល់សេចក្តីទុកចិត្ត បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជកម្ពុជាដឹកនាំប្រទេសជាតិ រហូតមក ។

  ឯកឧត្តមបន្តថា ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ មិនត្រឹមតែនាំប្រទេសទៅរកភាពរីកចម្រើន និងសុខសន្តិភាព ពេញលេញនោះទេ ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោបាន យកចិត្តទុក ដាក់យ៉ាងខ្លាំងពីសុខទុករបស់ប្រជាជន គ្រប់ស្រ ទាប់វណ្ណៈដោយ មិនប្រកាន់និន្នាការនយោបាយ ជាតិសាស ឬសាសនានោះទេ ។ យើងឃើញហើយថា ប្រទេសកម្ពុជាមាន ប្រជាជនប្រតិបត្តិសាស នាជាច្រើនតាមជំនឿរៀងៗខ្លួនដូចជា សាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាគ្រឹះជាដើម  តែយើងអាចរស់នៅសុខដុមជា មួយគ្នាបានយ៉ាងល្អ ។ អ្វីដែល សំខាន់ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ គឺការផ្តល់សេចក្តីទុករបស់ប្រជាជនទូទាំង ប្រទេសបន្តបោះ ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ គាំទ្រគណបក្សប្រជាដឹក នាំប្រទេសជាតិគ្រប់ៗអាណត្តិខាងមុខទៀត ។

  នៅក្នុងឳកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បាន នាំយកថវិការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ទៅប្រគេណ គណៈកម្មការ និងព្រះចៅអធិការវត្តចំនួន ២ម៉ឺន ដុល្លារសហរដ្ឋអាមេរិកផងដែរ៕ ដោយ៖ ជឹង សេងឡុង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation