សមិទ្ធថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ជាផ្លូវបេតុងជាង៥គីឡូម៉ែត្រនិងអាគារសិក្សា៥បន្ទប់ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ អាគារសិក្សា១ខ្នងស្មើ៥បន្ទប់នៅបរិវេណសាលា បឋមសិក្សា-អនុវិទ្យាមេមាំង និងផ្លូវបេតុង២ខ្សែប្រវែង៥១៤០ម៉ែត្រ ស្ថិតនៅក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជា សមិទ្ធផលថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប និងបងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សា នុសិស្សសរុបប្រមាណជាង២៧០០នាក់។

ក្នុងឱកាសនេះដែរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍បញ្ជាក់ថាសមិទ្ធផលបានកើតឡើងជាបន្តបន្ទាប់ដោយសារតែប្រទេសមានសុខសន្តិភាព និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង បានរស់នៅជួបជុំសាច់ញាតិ ប្រកបការងារ ដោយសុខដុមរមនាគ្រប់ៗក្រុមគ្រួសារ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ បានខិតខំប្រឹងប្រែងក្នុងការកសាង នូវសុខ សន្តិភាព ហើយនាំមកនូវការអភិវឌ្ឍក្នុងគោលដៅដើម្បីលើកកម្ពស់ កម្រិតជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋ។ 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការរីកចម្រើន និងសុខសន្តិភាព និងសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តទុកចិត្តទៅលើ ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងកសាងភូមិឃុំជាបន្តបន្ទាប់ទៀត ហើយត្រូវ ជឿជាក់លើខ្មែរក្នុងការដឹកនាំប្រទេសរបស់យើង។  ជាងនេះទៅទៀតឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋយើងកុំមានការភ័យព្រួយចំពោះបញ្ហាEBA និងបញ្ហា ជំងឺផ្លូវដង្ហើមCoronaឲ្យសោះ ពីព្រោះប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានយកចិត្តទុក ដាក់ខ្ពស់ទៅលើបញ្ហានេះ។ ហើយប្រទេសកម្ពុជាតូចក៏ពិតមាន ប៉ុន្តែមានចិត្តទូលាយក្នុង ទឹកចិត្តមនុស្សធម៌របស់កម្ពុជាចំពោះអ្នកទេសចរនៃនាវា Westerdam ប្រឆាំងការរើសអើងវីរុស Covid19 “ ប្រកបដោយជោគជ័យ និងការទទួលខុសត្រូវខ្ពស់។ 

គួរបញ្ជាក់ថា នៅក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែតក៏បានផ្តល់ កិត្តិយស បំពាក់គ្រឿងឥស្សរិយយសចំនួន៥៩គ្រឿង និងផ្តល់ជូននូវបណ្ណថ្លែង អំណរគុណ ចំនួន៤២ ប័ណ្ណជូនដល់មន្រ្តីរាជ និង សប្បុរសជនសរុបចំនួន១០១នាក់។ ហើយក្រៅពីការដាក់ សម្ពោធជាផ្លូវការនូវអាគារសិក្សា១ខ្នងស្មើ៥បន្ទប់នៅបរិវេណសាលា បឋមសិក្សា-អនុវិទ្យា មេមាំង និងផ្លូវបេតុង២ខ្សែប្រវែង៥១៤០ម៉ែត្រស្ថិតនៅក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ខាងលើនេះដែរ។ ឯកឧត្តម ហ៊ុន ម៉ាណែតក៏បានសម្រេចឆ្លើយតប និងឯកភាពភ្លាមៗ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំតុងរុងដែលបានស្នើរសុំជាផ្លូវ បេតុងប្រវែង៤គីឡូម៉ែត្រ បន្ថែមទៀត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងអំឡុងខែ ឧសភាឆ្នាំ២០២០ ខាង មុខនេះ៕ដោយ៖ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation