អភិបាលរាជធានីស្នើឲ្យភាគីពាក់ព័ន្ធបញ្ជ្រៀបព័ត៌មានពីទឹកចិត្តមនុស្សធម៌របស់សម្ដេចតេជោហ៊ុន សែន ទៅដល់កម្មករកម្មការិនីបានដឹង ពីមេរោគកូរ៉ូណាCOVID-19 មិនកើតមាននៅលើពលរដ្ឋកម្ពុជា
| ព័ត៌មានជាតិ
SHARE

  អភិបាលរាជធានីភ្នំពេញស្នើឲ្យភាគីពាក់ព័ន្ធបញ្ជ្រៀបព័ត៌មានពីទឹកចិត្តមនុស្សធម៌របស់សម្ដេចតេជោហ៊ុន សែន ទៅដល់កម្មករកម្មការិនីបានដឹង ខណៈមេរោគកូរ៉ូណាCOVID-19 មិនកើតមាននៅលើពលរដ្ឋកម្ពុជាណាម្នាក់ឡើយ។

  ការជំរុញនេះធ្វើឡើងខណៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈចលនាសហជីពរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈចលនាសហជីពរាជធានីរបស់គណៈចលនាមហាជននៃគណៈកម្មាធិការបក្សរាជធានីភ្នំពេញ និងលទ្ឋផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញព្រឹកថ្ងៃទី២២ កុម្ភៈនេះ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ក្នុងអង្គប្រជុំថាភាពជាមនុស្សធម៌របស់សម្ដេចតេជោ គឺការទទួលភ្ញៀវទេសចរណ៍ដែលជិះលើ កប៉ាល់ទេសចរណ៍ Westerdam ដែលមានមនុស្ស ជាង ២២០០នាក់ ដែល បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចត ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ដែលនៅទីបំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យនាវាអាមេរិកមួយនេះ ចូលចតនៅកំពង់ផែនាក្រុងព្រះសីហនុកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក ហើយក្រោយមកត្រូវបានអាជ្ញាធរប្រទេសម៉ាឡេស៊ីថា លោកយាយអាយុ៨៣ឆ្នាំជនជាតិអាមេរិកម្នាក់បានឆ្លងជម្ងឺនេះ តែមកដល់ពេលនេះអ្វីដែលជាការពិតនោះ លោកយាយម្នាក់នោះក៏ត្រូវបានបញ្ជាក់ថា មិនមានជម្ងឺកូរ៉ូណាថ្មី (Covid-19)នោះទេ ។   ឯកឧត្តម ឃួង ស្រេង បានបន្ថែមអោយដឹងថាព័ត៌មាននេះ ជាកាដូដ៏ធំមួយឬជាសម្បត្តិមហាសាលសំរាប់ប្រទេសកម្ពុជា និងធ្វើអោយប្រជាជនកម្ពុជាកាន់តែមានជំនឿជឿជាក់ មកលើសម្ដេចតេជោហ៊ុនសែន។ ឯកឧត្តមអភិបលារាជធានីបាន បន្តអោយដឹងថា សម្តេចតេជោ ហ៊ុន សែនបានលះបង់ សូម្បីតែអាយុជីវិតដើម្បីរំដោះប្រទេសចេញពីរបបប៉ុលពត និងបានធ្វើការអភិវឌ្ឍន៍ ប្រទេសឲ្យរីកចម្រើនថែមទៀត ។ ដូច្នេះឯកឧត្តម បានស្នើសុំឲ្យបញ្ជ្រាបអ្វីដែលសម្ដេចបានធ្វើឱ្យបងប្អូនកម្មករ កម្មការិនីបានដឹងនិងពន្យល់ពួកគាត់អោយបានយល់ច្បាស់។ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងប្រធានគណៈចលនាសហជីពរាជធានីបានស្នើអោយក្រុមការងារខណ្ឌ សង្កាត់ ត្រូវចុះអន្តរាគមន៍ទប់ស្កាត់ ចំពោះម្ចាស់ផ្ទះជួល ដែលតម្លើងថ្លៃ បន្ទប់ ថ្លៃទឹក ថ្លៃភ្លើង និងសួរសុខទុក្ខបងប្អូនកម្មករនិយោជិតស្នាក់នៅផ្ទះជួល អំពីតម្លៃទឹកស្អាត តម្លៃភ្លើងអគ្គិសនី ថ្លៃឈ្នួលបន្ទប់ អំពីសន្តិសុខ បរិស្ថានជាដើម ។

    គួរបញ្ជាក់ថា  ចំពោះការកែសម្រួលសមាសភាពគណ:ចលនាសហជីពរបស់គណ:ចលនាមហាជននៃគណ:កម្មាធិការគណបក្សរាជធានីភ្នំពេញគឺមានឯកឧត្តម ឃួង  ស្រេង  ជាប្រធាននិងមានអនុប្រធាន៣រូបព្រមទាំងសមាជិក១៦រូបផងដែរ៕អត្ថបទ  ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation