ឯកសណ្ឋាននិស្សិតនគរបាលកម្ពុជាថ្មី ៧ ឈុត ត្រូវបានអនុញ្ញាឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ
| ព័ត៌មានជាតិ
SHARE

កណ្តាល៖ ឯកសណ្ឋាននិស្សិតនគរបាលកម្ពុជា ថ្មី ៧ ឈុត ត្រូវបានអនុញ្ញាឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងបញ្ជាក់ថា គោលបំណងនៃការបង្កើតឯកសណ្ឋានថ្មីនេះឯកសណ្ឋាន ថ្មី នេះ គឺដើម្បីកំណត់អត្តសញ្ញាណនិងពង្រឹងវិន័យអ្នកសិក្សា ព្រមទាំងមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងដើម្បីលើកកម្ពស់កិត្យានុភាពឧត្ដមភាពរបស់កម្ពុជា ដែលអាចប្រៀបធៀបបានជាមួយស្ថាប័នបណ្តុះបណ្តាលកងកម្លាំងនគរបាលនៃប្រទេសនានាក្នុងក្របខ័ណ្ឌអាស៊ាននិងក្នុងតំបន់។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយការប្រើប្រាស់ ឯកសណ្ឋានថ្មី សម្រាប់និស្សិតនាយនគរបាល និងសិស្សនគរបាល នៅព្រឹកថ្ងៃទី ២១ កុម្ភៈនេះ នៅបណ្ឌិតសភានគរបាលកម្ពុជា ដីឥដ្ឋ ខេត្តកណ្ដាល  នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី បានថ្លែងបញ្ជាក់ទៀតថា ឯកសណ្ឋានថ្មីនេះ ត្រូវបានធ្វើការស្រាវជ្រាវដកស្រង់បទពិសោធន៍ពីអន្តរជាតិ អស់រយៈពេលជិត ២ ឆ្នាំ ។

ឯកសណ្ឋាននិស្សិតនគរបាលកម្ពុជា ថ្មី ៧ ឈុត ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ។

សូមជម្រាបថា ឯកសណ្ឋាននីមួយៗ មានលក្ខណៈទម្រង់ ស្រដៀងនឹងឯកសណ្ឋាននគរបាលដែរ តែប្លែកនៅលើពណ៌មួក សញ្ញាលើស្មា និង ផ្លាកសញ្ញានានា ដែលត្រូវសំគាល់ថា ពណ៌ក្រហម ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី ២ , ពណ៌ត្នោត សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី ១, ពណ៌ខៀវ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ,ពណ៌ស្វាយ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៣, ពណ៌បៃតងសម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី២, ពណ៌ទឹកក្រូច សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី១ និង ពណ៌លឿងសម្គាល់និស្សិតនគរបាលជាតិ៕ដោយ៖ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation