សម្តេចតេជោ ហ៊ុន សែន បានណែនាំអោយមន្រ្តីគ្រប់ជាន់ថ្នាក់យកគោលនយោបាយភូមិឃុំមានសុវត្ថិភាព អនុវត្តន៏អោយបានល្អជារបៀបវារៈគោល​
| ព័ត៌មានជាតិ
SHARE

​នេះជាការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជានាចក្រកម្ពុជាក្នុងពិធីបិទសន្និបាតនិងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២០ កុម្ភះ ឆ្នាំ២០២០នេះ។

ក្នុងឪកាសនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំអោយមន្រ្តីគ្រប់ជាន់ថ្នាក់ខិតខំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយអនុវត្តន៏អោយបានល្អជារបៀបវារៈគោល។

សម្តេចតេជោបានបន្តថា គ្មានអ្វីសំខាន់ក្រៅពីនេះទេ ព្រោះអ្វីៗសុទ្ធតែកើតឡើងពីមូលដ្ឋានមកមុនគេ កុំចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា ។

សម្តេចបានបន្តថា តាមរយះវេទិការសាធារណៈក្នុងមូលដ្ឋានទើបមានទំនាក់ទំនងគ្នារវាងប្រជាជននិងមន្រ្តីយើង ក្នុងការស្វែងរកបញ្ហាដែលត្រូវដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះប្រជាជនយើងមិនដូចមុនទេ ប្រជាជនមិនត្រូវការសារុង ក្រមា អង្ករ នោះទេ ។

សម្តេចតេជោបានបញ្ជាក់ថា ឥឡូវនេះប្រជាជនយើងត្រូវការធានាសុវត្ថិភាពជូនពួកគាត់។

​សូមជម្រាបថា ក្នុងឪកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃ និងមន្រ្តីគ្រប់ជាន់ថ្នាក់ដែលបានបំពេញភារកិច្ចបំរើប្រជាពលរដ្ឋបានល្អ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរមន្រ្តីកងកំលាំងប្រដាប់អាវុធដែលបានការពារជាតិ និងប្រជាជនមិនអោយមានបដិវត្តន៍ពណ៌ក្នុងផ្ទៃប្រទេសរក្សាបាននូវសុខសន្តិភាព។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation