សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីម្តងទៀតអោយប្រជាកសិករខិតខំការដាំដុះដំណាំគួរផ្សំផ្សេងៗ និងធ្វើស្រូវតែមួយរដូវបានហើយ ដើម្បីរក្សាទឹក ខណៈដែលអាកាសធាតុក្តៅ
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីម្តងទៀតអោយប្រជាកសិករខិតខំការដាំដុះដំណាំគួរផ្សំផ្សេងៗ និងធ្វើស្រូវតែមួយរដូវបានហើយ ដើម្បីរក្សាទឹក ខណៈដែលអាកាសធាតុក្តៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភថា ឆ្នាំនេះអគ្គិសនីបំរើមិនគ្រប់គ្រាន់ ព្រោះរាជរដ្ឋាភិបាលបានរៀបចំម៉ាស៊ីនផលិតអគ្គិសនី និងវារីអគ្គិសនីដើម្បីបំរើតម្រូវការប្រជាពលរដ្ឋ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្ញៀវទេសចរណ៏ពីនាវាwesterdam ដែលបានចេញពីកម្ពុជាត្រូវបានប្រទេសនានាដូចជាជប៉ុន ថៃ និងប្រទេសជាមិត្តដទៃទៀតបានប្រកាសហើយថា មិនមានអ្នកណាម្នាក់មានមេរោគគូវីដ ១៩ទេ ។

សម្តេចតេជោបានលើកជាចម្ងល់ថា មានតែ១តែប៉ុណ្ណោះដែលម៉ាឡេស៊ីបានរកឃើញ តើនេះគាត់ឆ្លងពីណា? បើកម្ពុជារកមិនឃើញ ហើយប្តីគាត់ក៏មិនមាន ដូច្នេះមានតែភ្ញៀវទេសចរណ៍ម្នាក់នោះតែប៉ុណ្ណោះដែលអាចបកស្រាយបានពេលគាត់ទៅដល់ប្រទេសគាត់។
សម្តេចតេជោបានបញ្ជាក់ថា មានអ្នកផ្សាយថា ការផ្សាយរបស់ម៉ាឡេស៊ីជាជំលោះនយោបាយជាមួយកម្ពុជា។ សម្តេចតេជោបញ្ជាក់ថា មិនមែនជាជំលោះនយោបាយទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រសិនបើអាស៊ានចិន មានកិច្ចប្រជុំថ្នាក់កំពូលដើម្បីដោះស្រាយរឿងមេរោគកូវីដ១៩ ខ្ញុំសូមប្រកាសថា ខ្ញុំគាំទ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងដកអភិបាលរាជធានីខេត្ត ប្រសិនបើអវត្តមានការចូលរួមប្រជុំក្រុមប្រឹក្សារាជធានីខេត្តចំនួន៣ដង។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation