ក្រសួងអប់រំប្រកាសឱ្យដឹងថា ការប្រឡង បាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០និង២១ ខែសីហាខាងមុខ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០១៧-២០១៨ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២០-២១ ខែសីហា ឆ្នាំ២០១៨។

គួររំលឹកថា កាលពីឆ្នាំមុន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានធ្វើឡើងនៅថ្ងៃទី២១-២២ ខែសីហា ដោយមានសិស្សប្រឡងជាប់ជាង៦ម៉ឺន ៣ពាន់នាក់ ស្មើនឹង ៦៣.៨៤% នៃបេក្ខជនវត្តមានសរុបចំនួន ៩៩,៧២៨នាក់ ហើយក្នុងចំណោមសិស្សប្រឡងជាប់ទាំងនោះទទួលនិទ្ទេស A៖ ចំនួន ៤២៤នាក់, និទ្ទេស B៖ ចំនួន ២,៤៦៤នាក់, និទ្ទេស C៖ ចំនួន ៥ ០០០នាក់, និទ្ទេស D៖ ចំនួន ៩,១២៣នាក់ និងនិទ្ទេស E៖ ចំនួន ៤៦,៦៥៧នាក់។

សូមជំរាបថា ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំយុវជននិងកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តហង្ស ជួនណារ៉ុន បានធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រពន្ធ័អប់រំ ក្នុងនោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុប ត្រូវបានរឹតបន្តឹងក្រោមពាក្យស្លោក«អ្នកចេះគឺជាប់»៕

អត្ថបទ៖អោម ចែតច័ន្ទណារ៉ា និងរូបភាពឯកសារ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation