ប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនទៅបាន អាស្រ័យលើប្រជាពលរដ្ឋ មានធនធានចំណេះដឹងខ្ពស់
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាមបានលើកឡើថា ប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនទៅបានអាស្រ័យលើប្រជាពលរដ្ឋមានធនធាន ចំណេះ ដឹងខ្ពស់ ហើយវិស័យពុទ្ធចក្រ និងអាណាចក្របានដើរទន្ទឹមគ្នា ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន និងសមិទ្ធផលនានាដែលត្រូវសម្ពោធ ដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺកើងឡើងបានដោយកត្តាសន្តិភាព ដូច្នេះយើងទាំងអស់គ្នាត្រូវ តែការពារសុខសន្តិភាព ឲ្យបានគង់វង្ស។

ការលើកឡើងខាងលើនេះគឺធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្តមបាន អញ្ជើញចូលរួមសម្ពោធសមិទ្ធផលនានាក្នុងទីអារាមវត្តអំពិលទ្វារ ស្ថិតនៅ ក្នុងភូមិ អំពិលទ្វារ ឃុំអំពិលទ្វារ ស្រុកជើងព្រៃ ខេត្តពង់ចាម។

អភិបាលខេត្តកំពង់ចាមមាន ប្រសាសន៍បន្តទៀតថា សមិទ្ធផលដែលបានដាក់សម្ភោធអោយប្រើប្រាស់នៅពេលនេះគឺជាស្នាដៃនិងការចូលរួមរបស់យើងទាំងអស់គ្នាដូចនេះសូមបងប្អូនត្រូវចេះថែរក្សានិងការពារដើម្បីប្រើប្រាស់បានយូរអង្វែងនិងទុកជាមរតកសម្រាប់ដល់អ្នកជំនាន់ក្រោយ។

នៅក្នុងឱកាសនោះដែរឯកឧត្តម អ៊ុន ចាន់ដា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗជាយុវជនទាំងអស់ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ និងនៅឲ្យឆ្ងាយពី គ្រឿងញៀនគ្រប់ប្រភេទ ហើយអាជ្ញាធរគ្រប់ថ្នាក់គ្រប់ផ្នែកត្រូវចូលរួមអនុវត្តនូវគោល នយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ថាសមិទ្ធផលទាំង នេះ គឺកើតចេញពីសទ្ធាជ្រះថ្លារបស់សប្បុរសជននានា និងការដឹកនាំរបស់ព្រះគ្រូចៅអធិការ វត្ត និងគណៈកម្មការអាចារ្យវត្ត ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩មានដូចជា ស្រះទឹក ជាវដីពង្រីកបរិវេណស្រះទឹកមុខវត្ត ជួសជុលប្រាសាទបាក់បែកក្នុងវត្ត កសាងគន្ធកុដិ ប្រាសាទ កសាងខឿនពោធិព្រឹក្ស កសាងបង្គោលសូឡា ចាក់ដីបំពេញវត្ត ជាដើម ដែលសរុបជាទឹកប្រាក់ជាង១៣ម៉ឺនដុល្លារ៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation