លោក ដូ ណាល់ត្រាំ សរសេរលើ Twitter ៖ «សូមអរគុណទឹកចិត្តកម្ពុជា ដ៏ស្រស់ស្អាត ដែលបានអនុញ្ញាតនាវា Westerdam បានចូលចត។ សហរដ្ឋអាមេរិក សូមចងចាំនូវគារវកិច្ចដ៏ថ្លៃថ្លានេះ»
| ព័ត៌មានជាតិ
SHARE

លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​បង្ហោះសារ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ទ្វីតទ័រ​ (Twitter) នៅថ្ងៃនេះ ​ដោយ​កោត​សរសើរ​និង​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​អនុញ្ញត​ឲ្យ​នាវា​ Westerdam ​ដែល​គេ​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា ​ហើយ​ផ្ទុក​អ្នក​ធ្វើ​ដំណើរ​ចម្រុះ​ជាតិ​សាសន៍​ជាង​២០០០​នាក់​នោះ​ ចូល​ចត​នៅខេត្ត​ព្រះសីហនុ។​

សារ​របស់​លោក ​ត្រាំ​ បាន​បញ្ជាក់​ថា៖​ «សូម​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដ៏ស្រស់​ស្អាត​ ដែល​ទទួល​អនុញ្ញត​ឲ្យ​នាវា Westerdam​ ចូលចត​នៅ​កំពង់​ផែ​របស់​កម្ពុជា។ ​សហរដ្ឋ​អាមេរិក​នឹង​ចងចាំ​ពី​កាយ​វិការ​មនុស្សធម៌​និងគារវកិច្ចដ៏ថ្លៃថ្លានេះ»។

លោក ​ត្រាំ​ បាន​បង្ហោះ​សារ​នេះ​ ក្រោយ​ពេល​ដែល​សម្តេច នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នៃ​ប្រទេស​កម្ពុជា​ បាន​អនុញ្ញាត​នាវា​ដែល​មាន​ប្រទេស​ជាច្រើន​ភ័យខ្លាច​ឆ្លង​មេរោគ កូរ៉ូណា​ មិន​ឲ្យ​ចូលចត​ តែ​កម្ពុជា​បាន​អនុញ្ញត​ឲ្យ​ចូលចត​ កាល​ពីថ្ងៃ​ ទី១៣ ​កុម្ភ: ហើយសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅជួបស្វាគមន៍ដោយផ្ទាល់ជាមួយពលរដ្ឋចម្រុះជាតិសាសន៍ ជាង២ពាន់នាក់នៅក្នុងថ្ងៃបុណ្យទិវានៃសេចក្តីស្រឡាញ់។


សូមជម្រាបថា​ នាវាទេសចររបស់អាមេរិកដែលមានផ្ទុកអ្នកដំណេីរចម្រុះជាតិសាសន៍​ត្រូវបានប្រទេសចំនួន៥​ បដិសេធ​មិនអោយចូលចតព្រោះតែខ្លាចមានមេរោគ​កូរ៉ូណា​ ។

នៅយប់ថ្ងៃទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បានសម្រេច​អនុញ្ញាត​អោយនាវា​ Westerdam ចូលចតក្នុងបុព្វហេតុមនុស្សធម៌ដោយគ្មានការរេីសអេីងពូជសាសន៍​ ។ ការសម្រេច​ចិត្ត​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ទទួល​បាន​ការគាំទ្រ​ និង​ កោតសរសើរ​ជាសកលតែម្ដង​ ។

https://twitter.com/realDonaldTrump/status/1228418892663488517?s=20


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation