មានសន្តិភាពមានសេចក្តីស្រឡាញ់! ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ក្នុងទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ!​ ប្រធានមន្ទីរសុខា ភិបាលខេត្តរតនគិរី អំពាវនាវឲ្យប្រជាជននៅទូទាំងខេត្តចូលរួមផ្តល់ឈាម
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ លោកវេជ្ជៈបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរនគិរី បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត ដែលរៀបចំដោយមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្ត សហការជាមួយសហភាពសព័ន្ធយុវជនកម្ពុជាខេត្ត ដែលយុទ្ធនាការផ្តល់ឈាមដោយស្ម័គ្រចិត្តនេះធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាព មានសេចក្តីស្រឡាញ់!​ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់!​» ដែលប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល នៅមជ្ឈមណ្ឌលផ្តល់ឈាម មន្ទីរពេទ្យបង្អែកខេត្តរតនគិរី​ស្ថិតក្នុងក្រុងបានលុង។

លោកប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានអំពាវនាវឲ្យយុវជន និងប្រជាជននៅទូទាំងខេត្តរតនគិរី បបួលគ្នាចូលរួមផ្តល់ឈាម ឲ្យបានច្រើនកុះករ នៅមជ្ឈមណ្ឌលផ្តល់ឈាម ដើម្បីចែករំលែកសេចក្តីស្រលាញ់ និងដើម្បីជួយជីវិតជនរងគ្រោះដែលកំពុងត្រូវការឈាម។ហើយប្រធានបទ «មានសន្តិភាពមានសេចក្តីស្រឡាញ់ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» គឺជាពាក្យស្លោកដ៏សំខាន់មួយ ជាពិសេសក្នុងឱកាស ដែលយុវជនតែងតែបានចាត់ទុកថ្ងៃទី១៤ ខែកុម្ភៈ ជាទិវានៃក្តីស្រលាញ់ ហើយនាំគ្នាផ្តល់ឈាម ដើម្បីបង្កើតជាទម្លាប់ល្អមួយ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ និងចែករំលែកសេចក្តីស្រលាញ់ សម្រាប់សង្គម
ជាតិយើងទាំងមូល។

លោករវេជ្ជៈបណ្ឌិត អ៊ុង រតនា ក៏បានជំរុញឲ្យមជ្ឈមណ្ឌលផ្តល់ឈាមខេត្ត បង្កើនការអប់រំផ្សព្វផ្សាយនិងបង្កើតឲ្យមានយុទ្ធ
នាការបរិច្ចាគឈាមច្រើនថែមទៀតដើម្បីធ្វើឲ្យយុវជន ប្រជាជនយើងបានចូលរួមបរិច្ចាគឈាមកាន់តែច្រើន។

លោកវេជ្ជៈ​បណ្ឌិត ហុីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បាន​មានប្រសាសន៍ថា ការផ្តល់​ឈាម​នេះ គឺ​សម្រាប់​ផ្គត់ផ្គង់​ជួយ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ន​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ចូលរួម​បរិច្ចាគ​ឈាម​ឱ្យបាន​ច្រើនពីព្រោះ​ជនរងគ្រោះ​ត្រូវការ​ឈាម​សង្គ្រោះ​ជីវិត​យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ គិត​ជា​មធ្យម​ភាគ៣ប្លោក​នៅមន្ទីរបង្អែកខេត្ត។

ប្រធានមន្ទីរពេទ្យរូបនេះបន្តថា ការបរិច្ចាគ​ឈាម​មិន​ប៉ះពាល់​សុខភាព​នោះទេ​ ផ្ទុយទៅវិញ​វា​ក៏​ផ្តល់​ប្រយោជន៍​សម្អាត​ឈាម​ចាស់​ជំនួស​ឈាម​ថ្មី ដើម្បី​ជួយ​ទ្រ​ង​ទ្រង់​ដល់​ខ្លួន​យើង ៕ដោយ៖ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation