នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាធានាសុវត្ថិភាពសុខភាពមុនព្រឹត្តិការណ៍អូឡាំពិកមកដល់
| ព័ត៌មានអន្តរជាតិ
SHARE

នាយករដ្ឋមន្រ្តីជប៉ុន លោក​ ស៊ីនហ្សូ​ អាបេ​ (Shinzo Abe) នៅថ្ងៃសុក្រនេះបានប្តេជ្ញាធានានូវសុខភាពនិងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនារដូវក្តៅខាងមុខនេះ។ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រនេះ​ លោក​ អាបេ​ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងវិធានការសន្តិសុខ ចរាចរណ៍ និងមធ្យោបាយដឹកជញ្ជូនបន្ថែមលើការដោះស្រាយបញ្ហាឡេីងកម្ដៅនិងជំងឺឆ្លង។

លោក​ អាបេ​ បានបន្ថែមថា​ការធានាសុវត្ថិភាពគឺមិនអាចខ្វះបានឡេីយដេីម្បីឲ្យព្រឹត្តិការណ៍កីឡាអូឡាំពិកទទួលបានជោគជ័យ។ ប្រទេសជប៉ុនបានរាយការណ៍ពីករណីមនុស្សបាត់បង់ជីវិតលេីកដំបូងដោយសារមេរោគកូរ៉ូណាវីរុសដែលមានប្រភពមកពីប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។

ភាពភ័យខ្លាចនៃការរីករាលដាលមេរោគកូរ៉ូណាវីរុសកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសជប៉ុនខណៈដែលក្រុមអ្នកជំនាញបានអំពាវនាវឱ្យចាត់វិធានការទូលំទូលាយបន្ថែមទៀតក្នុងការត្រួតពិនិត្យតាមព្រំដែន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation