សម្តេចម៉ែយាងចូលរួមពិធីបុណ្យសព​ អ្នកម្នាង​ អ៊ុក​ ផល្លារណឫទ្ធិ​
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នា​វេលា​ព្រឹក​ថ្ងៃ​អង្គារ៍​​ ៧កើត​ ខែ​បឋម​សាឍ​ ឆ្នាំ​ច​ ​សំរិទ្ធិស័ក​ ពុទ្ធ​សករាជ​២៥៦​២​ ត្រូវ​និង​ថ្ងៃ​ទី​១៩ខែ​មិថុនា​ ឆ្នាំ​២០១៨​ សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរី​ភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ​ ស្ដេច​យាង​គោរព​វិញ្ញាណក្ខន្ធសព​ អ្នក​ម្នាង​ អ៊ុក​ ផល្លា​ ដែល​ត្រូវ​ជា​អ្នក​ម្នាង​ សម្ដេច​ក្រុម​ព្រះ​ នរោត្តម​ រណឫទ្ធិ​ ព្រះ​ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដែល​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ជាតិ​ នៅវត្តបទុមវតីរាជវរារាម​ រាជ​ធានី​ភ្នំពេញ។

សូមជំរាបថា​ អ្នកម្នាង​ អ៊ុក​ ផល្លារណឫទ្ធិ​ បានអនិច្ចកម្មកាលពីវេលាម៉ោង​ ២រសៀល​ ថ្ងៃទី​ ១៧​ ខែមិថុនា​ ឆ្នាំ២០១៨​​ ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាមួយព្រះស្វាមី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយមកដល់ពេលនេះសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងមានរបួសធ្ងន់សម្រាកព្យាបាលនៅក្រៅប្រទេស ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation