អាមេរិក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា ដែលអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam ចូលចតកំពង់ផែព្រះសីហនុ
| ព័ត៌មានជាតិ
SHARE


លោកឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា W. Patrick Murphy មានប្រសាសន៍ តាមបណ្តាញសង្គមហ្វេសបុក ស្ថានទូតថា អាមេរិកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា ដែលអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam របស់អាមេរិក ឲ្យចូលចតកំពង់ផែព្រះសីហនុ។

ក្រុមមន្ត្រីស្ថានទូត និងអ្នកជំនាញវេជ្ជសាស្ត្រមកពីស្ថានទូតអាមេរិក បានមកដល់ខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ការចូលចតដោយសុវត្ថិភាពរបស់ នាវាទេសចរណ៍ ហូឡង់ អាមេរិក ឈ្មោះ MS Westerdam ដែលមានជនជាតិអាមេរិកនៅក្នុងនោះ។

នាវានេះ បានចាកចេញពីក្រុងហុងកុង នៅថ្ងៃទី ១ ខែកុម្ភៈ និងត្រូវបានគេបដិសេធការឲ្យចូលចតតាមផែសមុទ្រមួយចំនួននៅក្នុងតំបន់ ។ នាវានេះ រាយការណ៍ថា មិនមានអ្នកដំណើរណាមួយ មានសញ្ញាវិជ្ជមាននូវមេរោគ កូវីដ១៩ (មេរោគកូរ៉ូណា) ចំណែកបុគ្គលិកសុខាភិបាល ក៏កំពុងធ្វើការតាមដានពួកគេ។

ក្រុមការងារស្ថានទូតអាមេរិក ត្រៀមរួចរាល់ ដើម្បីធ្វើការជាមួយក្រុមនាវា Westerdam និងអាជ្ញាធរកម្ពុជា ដើម្បីជួយដល់ជនជាតិអាមេរិក ក្នុងដំណើរការនៃការចូលចត និងផ្ទេរសម្ភារៈទៅកាន់គោលដៅ ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដាននូវបណ្តាញសង្គម ទ្វីតធ័ររបស់ស្ថានទូត @USEmbPhnomPenh ។ ចំពោះព័ត៌មានបន្ទាន់ទាក់ទង នឹងជនជាតិអាមេរិក សូមសរសេរអ៊ីម៉េលមកកាន់ ACSPhnomPenh@state.gov ឬទូរសព្ទមកលេខ +855 23-728-402 (ឬទាក់ទងក្រៅម៉ោងធ្វើការ តាមលេខ +855 23-728000)។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation