សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា អាជ្ញាកណ្តាលពាណិជ្ជកម្ម កំពុងជម្រុញការអនុវត្តកម្មសិទ្ធិបញ្ញាពាក់ព័ន្ធវិស័យ ចំណីអាហារនិងឱសថនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE


សិក្ខាសាលាស្តីពី"ការអនុវត្តកម្ម សិទ្ធិបញ្ញាពាក់ព័ន្ធវិស័យចំណី អាហារនិងឱសថ" បានប្រារព្ធឡើងនៅថ្ងៃទី១៣ខែកុម្ភៈនេះនៅសណ្ឋាគារ សូហ្វីតែលភូកេត្រាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តម សេនីយ៏មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មា ធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែង ក្លាយ។

នៅក្នុងឱកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៏ មៀច សុផាន់ណា មានប្រសាសន៏បញ្ជាក់ថា,សិក្ខាសាលានៅថ្ងៃនេះមានគ្រប់ស្ថាប័នចូលរួមមានទាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ចៅ ក្រម មេធាវីនិងក្រុមហ៊ុនដែលពាក់ព័ន្ធដែលចូលរួមការពារកម្មសិទ្ធិបញ្ញាដូចជាបង្រ្កាបទប់ ស្កាត់នូវបទល្មើសរំលោភកម្មនសិទ្ធិបញ្ញា។ដែលជាការរួមចំ ណែក លើកស្ទួយសេដ្ឋ កិច្ចកម្ពុជាកាន់តែរីកចម្រើនព្រោះថាផលិត ផលនានាគ្រប់មុខទាំង អស់ដែលប្រជា ពលរដ្ឋប្រើប្រាស់ត្រូវមានគុណភាពល្អនិងមានកម្មសិទ្ធបញ្ញាស្លាកសញ្ញាត្រឹមត្រូវ។ឯកឧត្ដមបន្តថា.កម្មសិទ្ធិបញ្ញា មានការពាក់ ព័ន្ធទៅនិងជីវភាពរស់នៅប្រចាំថ្ងៃនិងសុខមាលភាពរបស់ប្រជា ពលរដ្ឋទូទៅពីព្រោះគុណ ភាពដែលពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ប្រជាពលរដ្ឋប្រើប្រាស់គ្រប់ ពេលវេលា។

លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា អាជ្ញាកណ្តាលពាណិជ្ជកម្មនិងជាប្រធានក្រុមមេធាវី អាស៊ីកម្ពុជា មានប្រសាសន៏បញ្ជាក់ថា, ពេលដែលកម្មសិទ្ធិបញ្ញាត្រូវបានការពារដោយច្បាប់ការប្រកួតប្រជែងនិងការ បង្កើតគំនិតថ្មីថ្មីគាត់មានសកម្ម ភាពនៅក្នុងសង្គម។ ជាក់ស្ដែងការរីកដុះ ដាលនៃកម្មសិទ្ធិបញ្ញារបស់អាជីវកម្មខ្នាតតូចនិងខាងមធ្យមគឺជាផ្នែកមួយដែលធ្វើឲ្យប្រទេសកម្ពុជាថែរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់7%ក្នុង រយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាពិសេសធ្វើឱ្យការប្រកប របរទទួលទានមានការប្រកួតប្រជែងកាន់ តែខ្លាំងតែទាមទារឲ្យមានកិច្ចការពារដោយច្បាប់។

លោកស្រីមេធាវី បញ្ជាក់ទៀតថា. កម្មសិទ្ធិបញ្ញាកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិ បាលនិងមានការគាំទ្រពីស្ថាប័នពាក់ព័ន្ធ។ការយល់ឃើញថាវិស័យចំណី អាហារនិងឱសថជាផ្នែកមួយដ៏សំខាន់ដែលជាឥទ្ធិ ពលដល់សង្គមខ្មែរបច្ចុប្បន្ន ហើយការធ្វើអាជីវកម្មលើវិស័យនេះកំពុងមានការពាក់ព័ន្ធយ៉ាងខ្លាំងនិងកម្មសិទ្ធិបញ្ញា។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation